បាងកក÷មន្ត្រីសុខាភិបាលបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើម៉ាស្សា ក ដោយប្រើតែជំនាញពិតប្រាកដ ។ ការណែនាំនេះត្រូវបានធ្វើឡើងបន្ទាប់ពីតារាចម្រៀង Chayada Prao-Hom បានទទួល មរណភាពកាលពីថ្ងៃអាទិត្យ ៨ ធ្នូ កន្លងទៅនេះ បន្ទាប់ ពីបានទទួលការម៉ាស្សាកញ្ចឹង ក ចំនួន ៣ ដងនៅក្នុងខេត្ត Udon Thani ប្រទេសថៃ។
នាង Chayada បានទៅធ្វើម៉ាស្សាស្មា និង កញ្ចឹងក ៣ ដងនៅកន្លែងម៉ាស្សាមួយក្នុងខេត្ត Udon Thani បន្ទាប់ពីនាងមានអារម្មណ៍រោយស្រពន់ស្មា តែបន្ទាប់មកទៀតនាងចាប់ផ្តើមឈឺកញ្ចឹងក និង ស្ពឹកដៃ ហើយ បានទទួលមរណភាពក្រោយពេលម៉ាស្សានេះ ៣ ខែ ។
ការឆ្លុះបានបង្ហាញថានាងមានការហើមក្នុងខួរបណ្តាលមកពីការរបួសសរសៃ ក ដែលធ្វើអោយការបញ្ជូនឈាមទៅខួរក្បាលមិនបានគ្រប់គ្រាន់ ៕
កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៩ ធ្នូ ២០២៤