ប្រភពព័ត៌មានឲ្យដឹងថា សព្វថ្ងៃនេះបទល្មើសនេសាទនៅក្នុងផ្ទៃទឹកភូមិសាស្ត្រស្រុកបុរីជលសារតាកែវមានការឃុបឃិតជាប្រព័ន្ធដែលក្នុងនោះសូម្បីតែសហគមន៍នេសាទក៏ទទួលបានលាបសក្ការៈពីឈ្មួញមេការអ្នកម៉ៅផ្ដាច់បញ្ហាបទល្មើសនេះដែរ។ អ្វីដែលសំខាន់គឺការ ដែលមន្ត្រីមានសមត្ថកិច្ចក៏ដូចជាសហគមន៍ អនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទដោយសេរីជាថ្នូរនិងលុយកាក់។ សហគមន៍ការពារធនធានធម្មជាតិ ស្រុកបុរីជលសារ ដែលមានភារកិច្ចការពារទប់ស្កាត់បទល្មើសមិនឲ្យកើតមាន។ ប៉ុន្តែពួកគេបែរជាទទួលលុយពីមេឈ្មួញនោះទៅវិញ

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមេសហគមន៍ឈ្មោះ ស៊ុ ផល្លី និងអនុប្រធានជា ជឿន ក៏ដូចជាមេឃុំក៏ទទួលបានលាបសក្ការៈពីបញ្ហាបទល្មើសនេសាទ ជាពិសេសការអនុញ្ញាតឲ្យឈ្មួញជនជាតិវៀតណាម ចូលនេសាទក្នុងទឹកដីខ្មែរនេះដែរ។ ដូច្នេះ វាគ្មានអ្នកណាការពារធនធានធម្មជាតិនោះទេ នៅពេលដែលសហគមន៍នេសាទបែរទទួលយកលុយពីមេចាត់ចែងបទល្មើសនេសាទមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវលោកសុខ ឡេះ ហើយនោះ ដូច្នេះគ្មានអ្វីនិយាយទៀតទេ។ គ្មានទេការពារធនធានធម្មជាតិ នៅពេលដែលពួកមន្ត្រីដែលមានភារកិច្ចការពារបែរជាបិទភ្នែកយកលុយហើយឲ្យមានបទល្មើសនេសាទ។

ប្រភពរាយការណ៍ថា បទល្មើសនេសាទនៅទូទាំងខេត្ត តាកែវស្ថិតក្រោមការចាត់ ចែងរបស់មន្ត្រីកងរាជអាវុធ ហត្ថខេត្តតាកែវម្នាក់ ឈ្មោះសុខ ឡេះ ដែលរៀបចំជាប្រព័ន្ធបែងចែកឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ និយាយឲ្យខ្លីបទល្មើសនេសាទពេញផ្ទៃទឹកនៅក្នុងស្រុកបុរីជលសាក៏ដូចជា ស្រុកអង្គរបុរី គឺក្រោមកណ្ដាប់ដៃរបស់បុរសឈ្មោះសុខ ឡេះ ជាអ្នកបែងចែកផលប្រយោជន៍។ ក្នុងនោះសូម្បីតែសហគមន៍នេសាទនៅស្រុកបុរីជលសារក៏ទទួលបានលាភសក្ការៈដែរ។

បើតាមប្រជាពលរដ្ឋនៅស្រុកបុរីជលសាបានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនៃសត្វដែលខុសច្បាប់តាមរយៈឧបករណ៍ណូរ៉ាវក្នុងប្រវែង៥០០ម៉ែ ត្រូវបង់ជូនលោកសុខ ឡេះ ចំនួន២០លានដុងឬប្រហែល ៨០០ ដុល្លារ។ បទល្មើសព្រោងព្រាតលើផ្ទៃទឹកទាំងនោះគឺស្ថិតក្រោមបុគ្គលម្នាក់ឈ្មោះសុខ ឡេះ ជាអ្នកចាត់ចែងនិងជាអ្នកបើកផ្លូវឲ្យជនជាតិវៀតណាមចូលនេសាទ។ នៅលើផ្ទៃទឹកពោរពេញទៅដោយរបាំងព្រោងព្រាត ពណ៌ ក្រហមក្រឡារង្វើដែលទិដ្ឋភាពបែបនេះ អាចមើលឃើញគ្រប់ៗគ្នា លើកលែងតែមន្ត្រីដែលបានផលប្រយោជន៍តែ
ប៉ុណ្ណោះ ដែលមើលមិនឃើញ។

ប្រភពរាយការណ៍ថា ប្រធានសហគមន៍ការពារមច្ឆជាតិនៅស្រុកបុរីជលសាលោកស៊ុ ផល្លីនិងអនុប្រធាន លោក ជាជឿន ដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ទទួលលាភ សក្ការៈជាថ្នូរនិងការបិទភ្នែកឲ្យមានបទល្មើសនេសាទនៅតំបន់នោះដែរ។ ប្រជាពលរដ្ឋនិយាយថាសូម្បីតែសហគមន៍អាពាហ៍មច្ឆជាតិលោកស៊ុផល្លី និងជាជឿន អ្នកដែលមានភារកិច្ចការពារធនធានមច្ឆាជាតិ និងបង្ក្រាបបទល្មើសក៏ទទួលផលប្រយោជន៍ពីលោកសុខ ឡេះ ជាថ្នូរនឹងការបិទភ្នែកឲ្យមានបទល្មើសនេសាទព្រោងព្រាតលើផ្ទៃទឹកនោះដែរ។ តើករណីនេះ លោកវ៉ី សំណាងអភិបាលខេត្តតាកែវយល់យ៉ាងណាដែរ ? តើគូររំលាយសហគមន៍ដែលមានភារកិច្ចការពារធនធានធម្មជាតិនៅស្រុកបុរីជលសា នោះដែរឬទេ?

ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរនេះ ដែលអាស្រ័យដោយការនេសាទចិញ្ចឹមជីវិតនិយាយថា ជំនាន់ អ៊ូច ភាចៅហ្វាយខេត្តគឺបញ្ហាបទល្មើសនេសាទនេះមិនត្រូវបានដោះស្រាយនោះទេ។ មកដល់ជំនាន់ លោកវ៉ី សំណាងអភិបាលខេត្តតាកែវ ដូចនឹងជំនាន់លោកអ៊ូច ភា ដដែល ពោលគឺអ្វីៗស្ថិតនៅក្រោមការចាត់ចែងដើម្បីបំបិទមាត់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្ថាប័នជំនាញជលផល ក្រោមការសម្របសម្រួលរបស់ លោកសុខ ឡេះ ដូចបណ្ដាឆ្នាំមុនៗ។ ប្រជាពលរដ្ឋរាយការណ៍ថាបណ្ដាជនវៀតណាមចូលនេសាទល្មើសច្បាប់ បានជាធម្មតាដោយគ្រាន់តែសម្របសម្រួល បង់លុយកាក់តាម រយៈលោកសុខ ឡេះ។

លោកស៊ុ ផល្លី និងលោកជា ជឿន ដែលរងការចោទ ប្រកាន់នេះ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺឆ្លើយតបបានទេ នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤នេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed