ខេត្តមណ្ឌលគិរី៖ ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងគោលបំណង ថែរក្សាប្រពៃណី វប្បធម៌ជាតិនិងបង្កភាពសប្បាយរីករាយជូនដល់ប្រជាប្រពលរដ្ឋផង នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីបិទ«ការប្រណាំង ទូក ង» ខ្នាតតូច លក្ខណៈប្រពៃណី ក្រោមវត្តមានលោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សី ទូច អភិបាលស្រុកកោះញែក រួមទាំងលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ មន្រ្តីរាជការនៃ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅទំនប់អូរប្រង់ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាមួយនឹងលទ្ធផលពីបណ្ដាស្រុកនិងមន្ទីរជំនាញជុំវិញខេត្តនោះក៏មានទូក បរិស្ថានបៃតងឦសានសែនជ័យ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលចំណាត់ ថ្នាក់លេខ១ ក្នុងកម្មវិធីប្រណាំងទូកលក្ខណៈប្រពៃណី នៅទំនប់អូរប្រង់ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី នោះដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *