លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនាវេលាយប់ថ្ងៃសៅរ៍ ២កេីត ខែកក្តិក ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ពត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកំពស់សេវាអោយបានប្រសើរឡើងថែមទៀត ៕