ភ្នំពេញ ៖ រថយន្តឯកជនចេញដឹកសពជនរងគ្រោះនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤:៥០នាទី រសៀលថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៤ដោយបំពានគោលការណ៍របស់ក្រសួងសុខាភិបាល រថយន្តខាងលើនេះ ដោយ មានពាក់ស្លាកលេខ ភ្នំពេញ ២AC២៥១៦។
តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា រថយន្តឯកជនខាងលើនេះបានទារ ថ្លៃដឹក សពជនរងគ្រោះក្នុងតម្លៃ ២០០ ដុល្លារ ត្រូវបានចរចាចុះនៅសល់ត្រឹម ១៥០ ដុល្លារដើម្បីដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមប្រភពដដែលបានបន្តទៀតថា រថយន្តខាងលើនេះមិនមែនជារថយន្តរបស់រដ្ឋទេ។ ដោយគ្រួសារជនរង គ្រោះបានសួរទៅតៃកុងរថយន្តតែតៃកុងរថយន្តខាងលើមិនឆ្លើយនោះទេ។
តើរថយន្តខាងលើនេះ មានការអនុញ្ញាតពីក្រសួងសុខា ភិបាលដែឬទេឬមួយក៏ចេញដឹកដោយគ្មានការអនុញ្ញាតពក្រសួងសុខាភិបាល តាមការស្នើសុំរបស់ក្រុមគ្រួសារ សាច់ញាតិនិងប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងសុខាភិបាលជួយពិនិត្យមើលរថយន្ត ខាងលើនេះផង៕