ភ្នំពេញ÷កម្មករសំណង់៥នាក់ បានស្លាប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤នេះ ។

ពុំទាន់មានរបាយការណ៍ណាមួយពីសមត្ថកិច្ច អាជ្ញាធរនៅឡើយទេ នាព្រលប់ថ្ងៃដដែលនេះថា តើបណ្តាលមកពីមូលហេតុអ្វី ? ហើយសពជនរងគ្រោះមានអត្តសញ្ញាណអ្វីខ្លះ ? សង្ឃឹមថាគ្រួសារជនរងគ្រោះទាំង៥នាក់ នឹងទទួលបានសំណងច្រើនពីម្ចាស់អគារ ដើម្បីយកទៅធ្វើបុណ្យ និងផ្គត់ផ្គង់ជីវភាពអ្នកដែលនៅរស់ ក្រោយបាត់បង់បង្គោលគ្រួសារទៅហើយនោះ។

ដោយឡែកលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ ទូរស័ព្ទចូលគ្មានអ្នកទទួល នាព្រលប់ថ្ងៃដដែលនេះ ដូច្នេះមិនអាចទាក់ទងការបំភ្លឺបាន ។

ចំណែកម្ចាស់អគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា គ្មានលេខទូរស័ព្ទទាក់ទងបានឡើយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed