ខេត្តបាត់ដំបង÷នៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ​២០២៤នេះសមត្ថកិច្ចនគរ​បា​លនៃអធិការដ្ឋាន​នគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក​ សន​ និល​ អធិ​ការ​ បានរៀបចំសំ​ណុំរឿងបញ្ជូនជនសង័្សយចំនួន​០៨នាក់ភេទប្រុស​ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​ដេីម្បីអនុវត្តទោសតាមច្បាប់​ បន្ទាប់ពីឃាត់ ខ្លួននាថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤​ ដោយសារពួកគាត់បានធ្វេីសកម្មភាពរួមគ្នាក្នុងការ​គាស់ឃ្លាំងរបស់ជនរង គ្រោះឈ្មោះ ពៅ សូវៀត ភេទប្រុ​ស អាយុ៣២ ឆ្នាំ​ រស់នៅភូមិភ្ជាវឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិអស់ជាច្រើន។

ការអនុវត្តវិធានការខាងលេីនេះ​ ស្ថិតក្រោមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​ បាលខេត្តបា​ត់ដំ​បង​ បន្ទាប់ ពីទទួលនូវពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលេី។

ជនសង័្សយបានសារភាពថា​ ពួកគាត់លួចយកទ្រព្យ សម្បត្តិនៅទីនេះដល់ទៅចំនួន០៤លេីកឯ​ណោះ​ ទំរាំសមត្ថកិច្ចបង្រ្កាបបាន។

-វត្ថុតាងដកហូតរួមមាន៖
– ម៉ាស៉ីនបាញ់ថ្នាំ ចំនួន ០៣គ្រឿង
-ម៉ូទ័រ បាញ់ថ្នាំ ចំនួន០២ គ្រឿង
-ម៉ាស៉ីនកាត់ស្មៅចំនួន០៣គ្រឿង​។

ចំពោះសម្ភារៈមួយចំនួនទៀតដែលត្រូវបានជនសង័្សយយកទៅនោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែម​ទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed