Month: March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញឱ្យធ្វើជាវាគ្មិនលើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’

រដ្ឋធានីខេបថោន÷សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម ​ លើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេស​របស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ,…

លេងឈុតធំតែម្ដង មេៗមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលែងគ្រឿងចក្រឈូសដីព្រៃ២គ្រឿងនិងជនសង្ស័យ ៥នាក់

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា មន្ទីរបរិស្ថានខេត្តមណ្ឌលក្រោមការដឹកនាំរបស់លោកហាស់ វិបុល ដែលទើបប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៥ បានដោះលែងជនសង្ស័យ៥នាក់ និងគ្រឿង ចក្រ២គ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃនៅ ក្នុងដែនបរិស្ថាន ដែលមន្ត្រីថ្នាក់ក្រោមចាប់បាននៅចំណុចហួសស្ពានអូរទេ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពខ្សុឹបខ្សៀវពីអាម៉ីអាថោងនៅតំបន់អូរទេដែលខំបង្ហូរញើសដើម្បីបង្ក្រាបបទល្មើសហើយត្រូវមេៗដោះ លែងនោះបង្ហើបថា តាមទម្លាប់មុនៗមនុស្សម្នាក់ដោះ លែងយ៉ាងហោចណាស់ក៏ត្រូវបង់ប្រាក់២លានរៀលយ៉ាងតិចបំផុត។ ប៉ុន្តែលើកនេះមិនដឹងថា តើត្រូវបង់ ប្រាក់ប៉ុន្មាន? ឬមិនបង់ប្រាក់?ដោយការយោគយល់តាមប្រការណាមួយឬយ៉ាងណានោះទេ? ទង្វើរបស់មេៗថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គឺបំពានទាំងស្រុងទៅនឹងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ដែលត្រូវតែអនុវត្តច្បាប់ 100% ដោយគ្មានការណែនាំឬលើកលែងដល់ជនសង្ស័យដែលប្រព្រឹត្តល្មើសទាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបដិសេធថា…

ជាលើកទីមួយក្នុងប្រវត្តិការទូតអន្តរជាតិ ដែលលោកដូណាល់ ត្រាំ អោយសារព័ត៌មានធំៗទាំងអស់ផ្សាយផ្ទាល់ពីកិច្ចពិភាក្សាការទូតថ្នាក់កំពូលនៅក្នុងសេតវិមាន ដែលនាំអោយមានការជជែកគ្នាតឹងសរសៃ ក ទាំងសង្ខាង រហូតដល់ប្រធានាធិបតី Zelenskyy នៃប្រទេសអ៊ុយក្រែន ត្រូវបណ្តេញចេញពីការិយាល័យប្រធានាធិបតីទាំងមិនបានចុះកិច្ចព្រមព្រៀងដែលបានគ្រោងទុកជាមុនទៀត !

លោកត្រាំ បានពោលពាក្យដាក់ឲ្យលោក Zelenskyy ថា «លោកឯងគ្មានសន្លឹកបៀអីមួយនៅក្នុងដៃ ចង់ទាមទារអីច្រើនម៉េស ?» !

ជាមួយលោកត្រាំគឺគ្មានរឿងពិធីការអីទាំងអស់ ។ ពេលជួបអ្នកកាសែត លោក Zelensky ពន្យល់ពីជំហរលោកនៅក្នុងរឿងអ៊ុយក្រែន រុស្សុី រាងវែងបន្តិច លោកត្រាំកាត់សម្តីលោក Zelenskyy ផូង ដោយថា «លោកនិយាយប៉ុណ្ណឹងបានហើយ » ហើយលោកត្រាំ ស្តីអោយលោក Zelenskyy ថា «លោកឯងគ្មានសន្លឹកបៀអីមួយនៅក្នុងដៃ ចង់ទាមទារអីច្រើនម៉េស ?» !

ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផលការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ និងផ្ទុយពីការលើកឡើងរបស់ប្រជាពលរដ្ឋដែលជាសាក្សីរស់ និងដែលរងគ្រោះដោយការបំពុលស្ទឹងសែនជ័យ

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថាការបំភ្លឺរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ថារោងចក្រដំណាប់ស្វាយរបស់ខ្លួន ពុំបានបង្ហូរ ទឹកកខ្វក់ចូលទឹកស្ទឹងសែនជ័យ នៅក្នុងភូមិសាស្រ្តឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្ទុយពីការលើកឡើងពីប្រជាពលរដ្ឋ ដែលមិនអាចប្រើប្រាស់ទឹកស្ទឹងបាន ហើយជាមួយគ្នានេះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានវិភាគសំសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងលេចចេញពីរោងចក្រមានសារធាតុពុល Chemical Oxygen Demand (COD) លើសស្តង់ដារកំណត់ ដែលវាបង្កឲ្យមានបញ្ហាការបំពុលទឹក និងបង្កឱ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក។ ក្នុងករណីកំហាប់វាខ្ពស់ខ្លាំង អាចបង្កខវះអុកសីសែនក្នុងទឹក បណ្តាលឱ្យត្រី និងជីវៈចម្រុះរស់នៅក្នុងទឹកងាប់។…

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទសកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

ពលរដ្ឋលីងបង់រាប់ម៉ឺននាក់មកពីគ្រប់ទិស ដើម្បីសម្តែងនូវគារវកិច្ចឱកាសចុងក្រោយចំពោះលោក Hassan Nasrallah មេក្រុម Hezbollah អស់រយៈពេល ៣២ ឆ្នាំបានទទួលមរណៈភាព

នៅពហុកីឡដ្ឋាន Camille-Chamoun ក្នុងក្រុងបៃរុត ប្រទេសលីបង់ – នៅថ្ងៃទី ២៣ កុម្ភៈ ២០២៥ មនុស្សរាប់ម៉ឺននាក់មកពីគ្រប់ទិសទីនៃប្រទេសលីបង់បានមកសម្តែងគារវកិច្ចចុងក្រោយចំពោះលោក Hassan Nasrallah មេក្រុម Hezbollah អស់រយៈពេល ៣២ ឆ្នាំ ហើយដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៧ កញ្ញា ២០២៤ ក្រោមការវាយប្រហាររបស់អុីស្រាអែល ។ ពិធីបុណ្យដ៏អ៊ឹកអធឹកនេះជាការសម្តែងពីការឯកភាពនៃកងកម្លាំង Hezbollah និង ការប្តេជ្ញាចិត្តឥតប្រប្រួលរបស់កងកម្លាំង Hezbollah ក្នុងការបន្តការប្រយុទ្ធរបស់ខ្លួន –…

កាកាវ ជាដំណាំដែលមានសក្តានុពល ក្នុងការបង្កើនប្រាក់ចំណូល ជាពិសេស តម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើង

មណ្ឌលគិរី ៖ ដំណាំកាកាវ មានមុនគេនៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៤ បន្ទាប់មកមានខេត្ត រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃុំ នេះបើតាមការឲ្យដឹងពីលោក ជាន ចាន់ថុល នាយកក្រុមហ៊ុន កាំកាវ​ ខូអិលធីឌី ​ដែលមានទីតាំងស្ថិតនៅ​ភូមិពូក្រូច​ ឃុំស្រែអំពូម​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោកជាន ចាន់ថុល បញ្ជាក់ថា កាកាវ គឺជាដំណាំដែលមានសក្តានុពល ក្នុងការបង្កើនប្រាក់ចំណូល ជាពិសេស ក្នុងបរិបទដែលតម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចដំណាំដទៃទៀតដែរ។ លោក…