មណ្ឌលគិរី ៖ ដំណាំកាកាវ មានមុនគេនៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៤ បន្ទាប់មកមានខេត្ត រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃុំ នេះបើតាមការឲ្យដឹងពីលោក ជាន ចាន់ថុល នាយកក្រុមហ៊ុន កាំកាវ​ ខូអិលធីឌី ​ដែលមានទីតាំងស្ថិតនៅ​ភូមិពូក្រូច​ ឃុំស្រែអំពូម​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកជាន ចាន់ថុល បញ្ជាក់ថា កាកាវ គឺជាដំណាំដែលមានសក្តានុពល ក្នុងការបង្កើនប្រាក់ចំណូល ជាពិសេស ក្នុងបរិបទដែលតម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចដំណាំដទៃទៀតដែរ។ លោក បន្ថែមថា សម្រាប់បច្ចេកទេសដាំដុះរួមមានៈ រៀបចំសម្ភារៈដាំល្អ (ពូជល្អ សំណាបល្អ) ការរៀបចំផែនទីចំការ ការរៀបចំដី ការរៀបចំប្រព័ន្ធដាក់ស្រមោល ការការពារខ្យល់ ការថែទាំក្រោយការដាំ និងការគ្រប់គ្រងសត្វល្អិត ការប្រមូលផល និងបច្ចេកទេសជាច្រើនទៀត ហើយចំពោះពូជរុក្ខជាតិកាកាវមាន៣ ភេទគឺ៖ ១ -Forastero ២ -Criollo ៣ -Trinitario។

លោក បញ្ជាក់បន្ថែមថា កាកាវទុំស្រស់គេយកគ្រាប់ទៅសម្ងួតឲ្យក្រៀម រួចចម្រាញ់ជាម្សៅ និងប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេច មានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង គ្រឿង សំអាង សាប៊ូ ថ្នាំឳសថ និងអាហារបំប៉នជាដើម រួមមានជាង២០០០មុខ ដើម្បីបម្រើតម្រូវការរបស់មនុស្សលើពិភពលោក។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះដំណាំកាកាវអនុវត្តបានទំហំ ២២៨ហិកតា ក្នុងនោះ ក្រុមហ៊ុន ២៥០ហិកតា ផ្ទៃដីប្រមូលផលសរុប ១៩ហិកតា ទិន្នផលមធ្យម ៥,៧៨៩តោន/ហិកតា បរិមាណផលសរុប ១១០តោន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *