ក្រោមអ្វីដែលគេហៅថា ជាមហាបាតុកម្មនៃក្រុមពលករខ្មែរនៅប្រទេសកូរ៉េ ដែលប្រកូសប្រកាសប្រមូលគ្នាបានប្រមាណ ២-៣០០នាក់នោះ គេសង្កេតឃើញ លោកស្រីមូរ សុខហួរ(យាយហួរ)ដែលមានវ័យជាង៧០ឆ្នាំហើយនោះ នៅតែអាចកេណ្ឌប្រមូលគ្នារៃអគារប្រាក់ទិញបានទូរសព្ទ iphone ១គ្រឿង ដែលអាចថតរូបភាពយ៉ាងស្រស់ស្អាត។ បើប្រៀបធៀបទៅនឹងបណ្ដាប្រជាពលរដ្ឋខ្មែរវ័យចាស់ជាង៧០ឆ្នាំដូចយាយហួរ គឺពិតជាមិនអាចរកបានដើម្បីទិញទូរសព្ទ iphone តម្លៃជាងពាន់ដុល្លារនោះបានឡើយ។
នេះអាចនិយាយបានថា ជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមគណបក្សប្រឆាំង នៅស្របពេលដែលកម្លាំងកាន់តែខ្សោយទៅៗនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស។ និយាយឲ្យខ្លី នៅពេលដែលកម្លាំងខ្សោយហើយនោះយាយហួរអាចដើរសុំគេបានទូរសព្ទ១គ្រឿងទៀតនោះគឺមានន័យថា យាយហួរនៅតែខ្លាំង នាវេលាចុងក្រោយនៃជីវិតដែលមានមនុស្សមួយចំនួនតូចនៅក្រៅប្រទេសបន្ត តាមជឿ និងតាមជួយចេញលុយហើយក្រុមពួកប្រឆាំងនេះ។ នេះហើយដែលគេហៅថា មោទនភាពរហូតដ៏ចុង បញ្ចប់ទាល់តែគេដំដែកគោលលើមឈូស ប៉ូក។ នៅតែខ្លាំងជាមួយជីវិត ដែលក្រុមប្រឆាំងតែងតែស្រែកតាំងពីដើមរៀងមក។
ការធ្វើបាតុកម្ម អ្វីដែលពួកគេហៅថា មហាបាតុកម្មនៅប្រទេសកូរ៉េ ទីដែលមានពលករខ្មែរមួយចំនួនតូចហៃអើសាទរនោះ ក្រុមអ្នកគាំទ្រនិងមាននិន្នាការគាំទ្រអួតក្តែងៗខុសៗគ្នាអំពីតួលេខនៃអ្នកចូលរួមខ្លះថា មានអ្នក ចូលរួម២ម៉ឺននាក់,ខ្លះថា១ម៉ឺននាក់,ខ្លះថា៣ម៉ឺននាក់និងខ្លះទៀតថាជាង១ពាន់នាក់…ដែលតាមការពិត ពលករខ្មែរប្រហែល២-៣០០នាក់បានទៅចូលរួម និងខ្លះទៅដើរកំសាន្តក្នុងហ្វូងបាតុកម្មនោះ មិនមានឆន្ទៈឬគោល បំណងទៅចូលរួមធ្វើបាតុកម្មនោះទេ។ ដូច្នេះវាគ្មានភាពច្បាស់លាស់អំពីចំនួនតួលេខ នៅក្នុងអ្វីដែលគេហៅថាមហាបាតុកម្មនោះផងទេ។
អ្វីដែលគេបានលើកឡើងអំពីខ្លឹមសារ នៃបាតុកម្មនោះគឺគ្រាន់តែជាលេសដើម្បីស្វែងរកលាបសក្ការៈ ក្នុងកម្មវិធីរៃ អង្គាសប្រាក់តែប៉ុណ្ណោះ។ពលករខ្មែរមួយចំនួនតូចកំពុង វង្វេង ជឿតាមការឃោសនាអកុសលរបស់ក្រុមប្រឆាំងបានផ្ដាច់ពីមាត់ពង្រាត់ពីក នូវថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃយកទៅជួយឧបត្ថម្ភទៅដល់កម្មវិធីនេះ។ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះនៃសហគមន៍ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េសព្វថ្ងៃ។ ផ្ទុយទៅវិញមួយ ចំនួនធំនៅថ្ងៃយាយហួរដឹកនាំធ្វើបាតុកម្មនោះ ពួកគេនាំគ្នាដើរកំសាន្ត ឬក៏នៅធ្វើការជាធម្មតា ដោយមិនខ្វល់អំពីវត្តមានរបស់យាយហួរ និងសហការីក្នុងកម្មវិធីរៃ អង្គាសប្រាក់នោះទេ។
អ្នកឃ្លាំមើលសង្គម និងនយោបាយវាយតម្លៃថា ចំនួនអ្នកចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះ មិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋ ខ្មែរ៦ម៉ឺននាក់ ដែលកំពុងស្នាក់នៅ ធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ ដូច្នេះ«ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ពន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះ មិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។ ជាងនេះទៅ ទៀត ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីកូរ៉េ ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។
អ្នកតាមដានបញ្ហាសង្គមមើលឃើញថា បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េនាពេលនេះ បានសបញ្ជាក់ពីបរាជ័យយ៉ាងអាម៉ាស់របស់ក្រុមប្រឆាំង ដែលមិនអាចគៀរគរមនុស្សឲ្យចូលរួមបាតុកម្មបាន ពោលគឺតិចជាង១% នៃចំនួនពលករខ្មែរដែលកំពុងស្នាក់នៅ,ធ្វើការនិងសិក្សានៅក្នុងប្រទេសកូរ៉េ ដែលមានចំនួនសរុបប្រមាណជាង ៦ម៉ឺននាក់។ យ៉ាងណាក៏ដោយ វានៅតែអាចធ្វើឲ្យក្រុម ប្រឆាំងបន្តស្រែកអំពីជោគជ័យរបស់ពួកគេលើទឹកដីកូរ៉េនោះជាថ្មីម្ដងទៀត។ប៉ុន្តែថាតើអ្វីជាជោគជ័យនោះ? ទោះ តិចក្តី,ច្រើនក្តី វាជាជោគជ័យ ដែលយ៉ាងហោចណាស់ក៏លោកស្រីមូរ សុខហួរ អាចរកបានទូរសព្ទ iphone ថ្មីមួយគ្រឿងបានដែរ។
អ្នកតាមដានសង្គមនយោបាយកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យ ជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿ ព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញបែបរៃអង្គាសប្រាក់ ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។ អ្នកតាមដានសង្គមបញ្ជាក់ទៀតថា «ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មរៃ អង្គាសប្រមូលលុយដើម្បីប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង» ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណ ភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។
ដូច្នេះអ្វីៗល្មមដល់ពេល ពលករខ្មែរ,ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតនៅលើទឹកដីកូរ៉េយល់អំពីអ្វីដែលមានដឹកនាំក្រុមប្រឆាំងបាននឹងកំពុងធ្វើនោះហើយ។ វាមានតែការខាតបង់លុយកាក់,ពេលវេលានិងធ្វើឲ្យអាប់ខូចមុខមាត់កិត្តិយសជាតិខ្មែរ ហើយសម្រាប់បំពេញសេចក្តីត្រូវការ,មហិច្ឆតាចង់បាន និងបន្តដង្ហើម រស់របស់ក្រុមប្រឆាំងដឹកនាំដោយយាយហួរតែប៉ុណ្ណោះ។ និយាយរួមទៅ អ្វីដែលប្រជាពលរដ្ឋមើលឃើញនៅក្នុងបាតុកម្មនោះ គ្មានអ្វីជាដុំកំភួន
ក្រៅតែពីកម្មវិធីរៃអង្គាសប្រាក់ដើម្បីទិញទូរសព្ទ iphone ១គ្រឿង ឲ្យយាយហួរទុកសែលហ្វីនោះឡើយ៕