តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចពុំមានជំងឺកូវីដ ១៩ ទៀតទេក្រោយពីការធ្វើតេស្តអវិជ្ជមាន ២ ដងកាលពីថ្ងៃម្សិលមិញ និងនៅរសៀលថ្ងៃនេះ។ សម្តេចបានថ្លែងថាលាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។
សម្តេចបានសរសេរថា៖«ម្សិលម៉ិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការះយាងទៅប៉េកាំងព្រឹកម៉ិញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គនិងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថាខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២និងខិតខំ មិនឲ្យមានការលាជាលើកទី៣»៕