ឯកឧត្តម ប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ទូតសុឆន្ទៈ សមាជិកប្រតិបត្តិ និងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ «សំណាង លំផាត់» នៅភ្នំតាម៉ៅ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានដឹកនាំសមាជិកសមាជិកាដែលជាសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសមាជិកាកិត្តិយស ទូតសុឆន្ទៈ សមាជិកសមាជិកាប្រតិបត្តិ និងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ «លំផាត់» នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីបង្ហាញនូវក្តីស្រឡាញ់ចំពោះសត្វព្រៃ និងការចូលរួមការពារថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ និងការនាំយកនូវថវិកាដើម្បីចូលរួមទ្រទ្រង់លើការទិញចំណី ជាពិសេសទឹកដោះគោបំបៅកូនដំរីនេះ។ កូនដំរីតូចអាយុប្រមាណ ៥ខែ ដែលបែកពីមេរបស់វាដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះ នេះ ត្រូវបានដឹកយកទៅព្យាបាលរបួស និងមើលថែបន្តនៅភ្នំតាម៉ៅ ខេត្តតាកែវ កាលពីយប់ថ្ងៃទី៩ ខែធ្នូ…