រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីបំភ្លឺព័ត៌មាន ជូនសាធារណៈជន និងបណ្ដាញព័ត៌មានទាំងអស់ឱ្យបានជ្រាបថា មានករណី ចុះផ្សាយតាមបណ្តាញសង្គម Tiktok មានឈ្មោះថា “បណ្តាញព័ត៌មានថ្មី {N3}” ដែលមានខ្លឹមសារថា “ប្រជាពលរដ្ឋ ចំនួន ៣២៥គ្រួសារ កំពុងតែមានការព្រួយបារម្ភផលប៉ះពាល់ និងចំហាយគីមីដែលចិនកំពុងជីករ៉ែ និងអាងវ៉ៃគីមី នៅចំណុច ភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រោះដោយសារពួកគាត់បានលើកឡើងថា អាងវ៉ៃគីមីយកមាសមានច្រើនកន្លែងនៅក្នុងភូមិអន្ទ្រងតែម្ដង ហើយកំពុងតែមានភាពប៉ះពាល់ទៅលើបរិស្ថាន និងប៉ះពាល់ទៅលើប្រជាពលរដ្ឋ គោក្របីរបស់ពួកគាត់ ដូច្នេះហើយពួកគាត់កំពុងមានការព្រួយបារម្ភរៀងរាល់ថ្ងៃ ពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំជំនាញ ឬប្រមុខថ្នាក់ដឹកនាំជួយត្រួតពិនិត្យ និងមានចំណាត់ការទៅដល់ក្រុមហ៊ុន ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *