លោកWang Wenbin បញ្ជាក់ថា ភាគីចិននឹងបន្តជួយកម្ពុជា លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅតាមតំបន់ជនបទ
(ភ្នំពេញ) ៖លោកWang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា សម្តែងនូវសេចក្តីសោមនស្សរីករាយណាស់ដែលបានជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះលោក ឯកអគ្គរដ្ឋទូត បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥត សំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង ១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។ ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្រោយចូលជួប លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងជំនួបសម្លេងការគួរសម និងពិភាក្សាការងារនាពេលថ្មីៗនេះ។ គួររំលឹកថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់…