Month: December 2024

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិចិនចុះអនុស្សារណៈយោគយល់គ្នាដើម្បីភាពស្អាត ភាពបៃតង និងចីរភាពក្រោមគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយចីរភាព

ភ្នំពេញ÷ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ មហាសមុទ្រ ប្រកបដោយ ចីរភាពរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ពីធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំណាងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភាគីចិនតំណាងដោយ ឯកឧត្តម SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម SUN Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិចិនបានថ្លែងថា គំនិតផ្តួចផ្តើមរួមគ្នារវាងកម្ពុជាចិន ដែលជាមិត្តដែកថែបយូរអង្វែងនេះ នឹងឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបៃតង/ខៀវនៃការលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព ដែលក្នុងនោះរួមមាន ការសម្អាតមហាសមុទ្រ ការកសាងសមត្ថភាព…

គម្របព្រៃឈើនៅតំបន់អន្ទ្រង នៅដែនជំរកសត្វព្រៃភ្នំព្រិចគ្រប់គ្រងដោយ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទាក់ ទាញការចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី÷គម្របព្រៃឈើនៅតំបន់អន្រ្ទង ស្នាក់ការខ្ទង់អន្រ្ទង ដែនជម្រកសត្វព្រៃភ្នំព្រេច,លំផាត់ខេត្ត មណ្ឌលគិរី ដែលនៅគង់វង្សមួយភាគធំ ដល់សព្វថ្ងៃនេះជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមថែរក្សាការពារ ពី សំណាក់មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន សហគមន៍ និងសាធារណជនគ្រប់លំដាប់ថ្នាក់(កម្ពុជាស្អាត កម្ពុជាបៃតង)។ កាលពីចុងសប្តាហ៍កន្លងទៅនេះលោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបន្ទុកក្តាប់រួមបានដឹកនាំការធ្វើល្បាតរយៈពេល២យប់៣ថ្ងៃ តាមតំបន់នានានៃដែនជម្រកសត្វព្រៃភ្នំព្រិច,លំផាត់ ដើម្បីរួមចំណែកការពារធនធានធម្មជាតិ។ នៅក្នុងប្រតិបត្តិការនេះ គឺដើម្បីរួមចំណែកការពារធនធានធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំព្រិចជាពិសេសនៅតំបន់អន្ទ្រងជាប់ព្រំប្រទល់ខេត្តក្រចេះ។ លោកបន្តថា ធនធានធម្មជាតិនៅតំបន់អន្ទ្រងត្រូវបានការពារយ៉ាងម៉ត់ចត់ហើយនិងទាក់ទាញបានភ្ញៀវទេសចរណ៍ដែលចូលចិត្តកំសាន្តតាមព្រៃភ្នំ។ នៅក្នុងប្រតិបត្តិការនេះ មិនឃើញមានបទល្មើសអ្វីជា ដុំកំភួននោះទេ។ ក្រុមមន្ត្រីឧទ្យានុរក្សមនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការនៅតំបន់អន្ទ្រងនៃដែនជម្រកសត្វព្រៃភ្នំព្រិច ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំមួយផ្នែកនៃស្រុកកោះញែក,ស្រុកពេជ្រាដានិងស្រុកកែវសីមាខេត្តមណ្ឌលគីរី ដែលមានព្រំប្រទល់ជាប់បនឹងខេត្តក្រចេះ។…

ស្លាប់ម្នាក់នៅកន្លែង និងពីរនាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿងបើកបររេចង្កូត

ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងពីរនាក់ទៀតបានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ១គ្រឿងបើកបររេចង្កូតទៅបុកប៉ះជាមួយរថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍ខាងនេះបានកើតមានឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០និង១០នាទីយប់ លើផ្លូវជាតិលេខ១៤៦B (សម្ដេចសង្ឃទេពវង្សវាលរេញ -ស្ទឹងហាវ )ចន្លោះបង្គោលគីឡូម៉ែត្រលេខ ០៣-០៤ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។ តាមសមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA BLADE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលមានទិស ដៅពីស្រុកស្ទឹងហាវ…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គលេខ៧ នៃប្រាសាទបាគង ដោយជោគជ័យ

ខេត្តសៀមរាប÷ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា នៅដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គឥដ្ឋលេខ៧នេះនៅផ្នែកខាងត្បូង ខាងជើង និងខាងលិច ដែលរងការខូចខាតខ្លាំងចាប់ពីគ្រឹះជណ្តើររហូតដល់កំពូល និងប្រើក្រវ៉ាត់ដែកការពារបន្ថែមនៅផ្នែកកំពូលផង ដែលបានធ្វើឱ្យប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញ។ អ្នកជំនាញរូបនេះ បន្តថា មុនជួសជុលប្រាង្គទី៧នេះ…

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា

ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន ចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍បានចាប់បដិសណ្ឋិឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានឈ្មោះថា «រណសិរ្សសាមគ្កីសង្រ្គោះជាតិ»។ ក្រោមការដឹកនាំនៃបិតាស្ថាបនិកមានដូចជា សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនកំពូលជាច្រើនរូបទៀត រណសិរ្សបានក្លាយកម្លាំងរួបរួមដ៏ខ្លាំងក្លា ហើយធ្វើការរំដោះប្រទេសជាតិបានដោយជោគជ័យនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ស្មារតី ២ ធ្នូ គឺជាការលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិដែលបានឆ្លុះបញ្ចាំងក្នុងថ្ងៃនេះកាលពី៤៦ឆ្នាំមុន។ សច្ចធម៌ប្រវត្តិសាស្រ្តមួយនេះបានដក់ជាប់ក្នុងបេះដូងយើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ។ទោះបីជាយើងរស់នៅសុខសាន្តក្រោមម្លប់នៃសន្តិភាព…