ខេត្តមណ្ឌលគិរី÷គម្របព្រៃឈើនៅតំបន់អន្រ្ទង ស្នាក់ការខ្ទង់អន្រ្ទង ដែនជម្រកសត្វព្រៃភ្នំព្រេច,លំផាត់ខេត្ត មណ្ឌលគិរី ដែលនៅគង់វង្សមួយភាគធំ ដល់សព្វថ្ងៃនេះជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមថែរក្សាការពារ ពី សំណាក់មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន សហគមន៍ និងសាធារណជនគ្រប់លំដាប់ថ្នាក់(កម្ពុជាស្អាត កម្ពុជាបៃតង)។
កាលពីចុងសប្តាហ៍កន្លងទៅនេះលោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបន្ទុកក្តាប់រួមបានដឹកនាំការធ្វើល្បាតរយៈពេល២យប់៣ថ្ងៃ តាមតំបន់នានានៃដែនជម្រកសត្វព្រៃភ្នំព្រិច,លំផាត់ ដើម្បីរួមចំណែកការពារធនធានធម្មជាតិ។ នៅក្នុងប្រតិបត្តិការនេះ គឺដើម្បីរួមចំណែកការពារធនធានធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំព្រិចជាពិសេសនៅតំបន់អន្ទ្រងជាប់ព្រំប្រទល់ខេត្តក្រចេះ។ លោកបន្តថា ធនធានធម្មជាតិនៅតំបន់អន្ទ្រងត្រូវបានការពារយ៉ាងម៉ត់ចត់ហើយនិងទាក់ទាញបានភ្ញៀវទេសចរណ៍ដែលចូលចិត្តកំសាន្តតាមព្រៃភ្នំ។
នៅក្នុងប្រតិបត្តិការនេះ មិនឃើញមានបទល្មើសអ្វីជា
ដុំកំភួននោះទេ។ ក្រុមមន្ត្រីឧទ្យានុរក្សមនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការនៅតំបន់អន្ទ្រងនៃដែនជម្រកសត្វព្រៃភ្នំព្រិច ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំមួយផ្នែកនៃស្រុកកោះញែក,ស្រុកពេជ្រាដានិងស្រុកកែវសីមាខេត្តមណ្ឌលគីរី ដែលមានព្រំប្រទល់ជាប់បនឹងខេត្តក្រចេះ។ បើទោះបីជាមានផ្ទៃព្រៃ វិសាលភាពធំទូលាយនិងមានកម្លាំងឧទ្យានុរក្សតិច យ៉ាងណាក៏ ដោយ ក៏មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ខិតខំបំពេញ ភារកិច្ចដ៏មានសារៈសំខាន់នេះមិនដែលខកខានទេ។ យ៉ាងណាក៏ដោយក៏នៅមានការឆកល្វែងខ្លះដែរ។
គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះនិងចែកកូនឈើទៅដាំឱ្យបានច្រើន យ៉ាងតិច១លានដើម ធានាការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ ភាពស្អាត ភាពបៃតង ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ តម្លៃនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ និងការរស់នៅស្អាតរបស់ប្រជាសហគមន៍ ជាពិសេសការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងជម្រើសមុខរបរសមស្រប ដើម្បីអនាគតភាពជាម្ចាស់របស់សហគមន៍៕