Month: December 2024

កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបក្មេងទំនើង១ក្រុម បន្ទាប់ពីធ្វើសកម្មភាព បង្ហោះវីដេអូរ កាន់ដាវ-កាំបិតសំញ៉ែងតាមបណ្ដាញសង្គម ខេត្ត

ខេត្តកំពង់ធំ៖ អនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ,នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ,លោកនួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដាក់ចេញនូវផែនការយ៉ាងម៉ឹងម៉ាត់បំផុត ដល់អធិការ ដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាល ត្រូវបន្តពង្រឹងគោលនយោបាយ”ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព” ដើម្បីធានា ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋ ។ បន្ទាប់ពីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បញ្ជាឲ្យលោកឧត្ដម…

កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% រួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ

(ភ្នំពេញ) ÷កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ នៅក្នុងកិច្ចប្រជុំផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ​បានជម្រាបជូន លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា…

លោក ឧត្តមសេនីយផ្កាយ ២ រុស្សុី Igor Kirillov ( ក្នុងរូប ) ប្រធានអង្គភាពអាវុធគីមី ជីវសាស្ត្រ និង វិទ្យុសកម្ម និង សហការី ត្រូវបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកដាក់ក្នុងម៉ូតូអគ្គិសនីមួយគ្រឿង

នៅថ្ងៃអង្គារ ទី ១៧ មេសា ២០២៧ នេះ លោក ឧត្តមសេនីយផ្កាយ ២ រុស្សុី Igor Kirillov ( ក្នុងរូប ) ប្រធានអង្គភាពអាវុធគីមី ជីវសាស្ត្រ និង វិទ្យុសកម្ម និង សហការី ត្រូវបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកដាក់ក្នុងម៉ូតូអគ្គិសនីមួយគ្រឿងដែលចតនៅច្រកទ្វារចេញចូលខុនដូមួយកន្លែងដែលជាទីស្នាក់នៅរបស់លោកនាភាគនីរតីក្រុងម៉ូស្គូ ។ អ៊ុយក្រែនបានប្រកាសថា នេះជាយុទ្ធនាការរបស់ក្រុមចារកម្មរបស់ខ្លួន ។ – The Guardian ថ្ងៃទី…

អ្នកភូមិចំណុចអូរឈ្លើងលើភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ទទូចឲ្យប្រមុខរាជរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិស្រប ច្បាប់ឲ្យបានឆាប់ៗ

ខេត្តព្រះសីហនុ÷ប្រជាពលរដ្ឋរស់នៅតំបន់អូរឈ្លើងលើឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងរស់នៅក្នុងភាពរងារ តាមរយៈការយាយីមិនឈប់ឈររយៈពេល ៣ខែកន្លងមកនេះ ពីសំណាក់ក្រុមហ៊ុនរតនៈសម្បត្តិ។ គ្មានសោះការចរចាដោយសន្តិវិធី មានតែការប្រើហិង្សាកម្លាំងបាយបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅ ឋានដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុន។ ប្រជាពលរដ្ឋទាំង អស់លើកដៃសំពះសូមប្រមុខរាជរដ្ឋាភិបាល,ក្រសួងរៀប ចំដែនដីនគររូបនីយកម្មនិងសំណង់ មេត្តាពន្លឿនការផ្ដល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់។ ក្នុងហេតុការណ៍ដែលមានការប្រឈមដាក់គ្នា កាលពីព្រលប់ថ្ងៃទី១៥ខែធ្នូកន្លងទៅនោះ បណ្ដាលឲ្យបុរសម្នាក់រងរបួស និងក្មេងស្រីអាយុជាង១០ ឆ្នាំម្នាក់រងការគំរាមកំហែងដល់អាយុជីវិត។ យ៉ាងណាក៏ដោយរដ្ឋបាលខេត្តព្រះសីហនុតាមរយៈអភិបាលរងខេត្ត១រូបនៅចំពោះ មុខប្រជាពលរដ្ឋបានសន្យាថានឹងខិតខំស្វែងរកដំណោះ ស្រាយដោយសន្តិវិធី ជាពិសេសស្នើសុំឲ្យខាងក្រុមហ៊ុនក៏ដូចជាប្រជាពលរដ្ឋបញ្ឈប់ការប្រើអំពើហិង្សា។ អ្នកស្រី ព្រហ្ម សារ៉េត ត្រូវជាម្ដាយក្មេងស្រីតារា រិនដា អាយុជាង១០ឆ្នាំបានប្រាប់អ្នកកាសែតថា កូនស្រីរបស់គាត់រងនូវការគំរាមកំហែងពីពួកសន្តិសុខក្រុមហ៊ុនរតនៈសម្បត្តិ…

មន្ត្រីស្រុកលើកដែកលុច ពន្លឺ ផឹកសុីក្នុងក្លឹបមីស្ទើលេង ទាស់សម្ដីគ្នា តាមវ៉ៃគេដល់បន្ទប់ទឹក,ហើយតាមវ៉ៃដល់ខាងក្រៅមិនអស់ចិត្ត,តាមបាញ់មេឃ១គ្រាប់គំរាមគេដល់មុខផ្ទះ រួចធ្វើជារត់ទៅប្ដឹងប៉ូលិសទៀត

ខេត្តកណ្ដាល៖ ករណីមន្ត្រីសាលាស្រុកលើកដែកម្នាក់និងបក្សពួកបានវ៉ៃគេផ្អើលក្នុងក្លឹប មីស្ទើលេង មិនអស់ ចិត្ត តាមវ៉ៃដល់ខាងក្រៅក្លឹបនិងបង្ខំឲ្យគេលត់ជង្គង់ និងបានប្ដឹងគេទៅនាយប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ថែមទៀត កាលពីយប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លឹបមីស្ទើលេង ស្ថិតភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ តាមប្រភពបានឲ្យដឹងថា មន្ត្រីសាលាស្រុករូបនោះ ឈ្មោះ លុច ពន្លឺ ទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៃរដ្ឋបាលសាលាស្រុកលើកដែក។ ប្រភពបានឲ្យដឹងទៀតថា លោក លុច ពន្លឺ បានទៅតាមវ៉ៃឈ្មោះតាដល់ក្នុងបន្ទប់ទឹក ព្រោះងាយស្រួលគេចពីកាំមេរ៉ាសុវត្ថិភាពក្នុងក្លឹប (ក្លឹបមានកាំមេរ៉ា) ហើយក៏បានធ្វើ សកម្មភាពវ៉ៃទាត់ធាក់លើឈ្មោះតា…

ពុទ្ធោ ! ពលរដ្ឋ១គ្រួសារក្នុងស្រុកសំរោងខេត្តតាកែវប្រើ ប្រាស់ទឹកអស់ជាង៤លានរៀលក្នុង១ខែ, ចៅហ្វាយខេត្តតាកែវជួយមើលក្រុមហ៊ុនទឹកស្អាតនោះផង

ខេត្តតាកែវ ៖ ពលរដ្ឋដែលកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្ត តាកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ពិសេសលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាអន្តរាគមន៍ និងធ្វើអធិការកិច្ចលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ដែលមានអាសយដ្ឋានភូមិលំចង់ ឃុំលំចង់ ស្រុកសំរោង ក្រោយចេញវិក័យបត្រឲ្យពលរដ្ឋ១គ្រួសារ ក្នុងខែវិច្ឋិកា ឆ្នាំ២០២៤ ថាបានប្រើប្រាស់អស់ទឹក១.៧៤៤ ម៉ែត្រគីប គិតជាទឹកប្រាក់៤.០១១.២០០ រៀល។ តាមការបញ្ជាក់ពីអតិថិជនឈ្មោះ សុខ សុខា ភេទស្រី ដែលកំពុងរងគ្រោះករណីខាងលើនេះបានឱ្យដឹងថា…

លោកWang Wenbin៖ បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចឡើយ

ភ្នំពេញ÷លោកWang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ហើយគម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនា សម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឬអាចទាក់ទងមកឯកឧត្តមដោយផ្ទាល់ មិនត្រូវរង់ចាំទាល់តែមានកិច្ចប្រជុំនោះទេ

(កំពង់ស្ពឺ) ៖ ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា “ក្នុងករណីដែលមានកិច្ចការងារបន្ទាប់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់ឯកឧត្តម ដោយផ្ទាល់ភ្លាមៗ ដោយមិនត្រូវរង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំនោះទេ ” ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ…

ពលរដ្ឋម្នាក់នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ រងរបួសដោយគ្រាប់កាំភ្លើងកែឆ្នៃរបស់ក្មេងទំនើងស៊ីឈ្នួលក្រុមហ៊ុនរតនៈសម្បត្តិ

ខេត្តព្រះសីហនុ÷ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាម រារាំងក្រុមសន្តិសុខជាច្រើនក្រុម មានចំនួនជាង១០០នាក់មិនឱ្យចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិ ក្នុងករណីទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំនុចខាង លើអូរឈ្លើងស្ថិតក្នុងក្រុម២០ភូមិគគីរឃុំបិតត្រាង ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ។ ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា នៅមុនកើតហេតុសន្តិសុខក្រុមហ៊ុនឧកញ៉ា រតនៈ សម្បត្តិ…

ផ្ទុះការតវ៉ាពីក្រុមអាជីវករនៅសង្កាត់ទួលសង្កែទី១ចោទមេការថាដើរវាស់ដីតាមជូនដើមផ្លូវទារប្រាក់

ភ្នំពេញ ៖ អា​ជីវករលក់ដូរនៅតាមដងផ្លូវមុខអតីតរោងចក្ររ៉ូស៊ីង(ខាងជើងផ្សារសាំហាន់)ប្រមាណជាង ៣០ នាក់បានលើកគ្នាទៅទីបញ្ជាការស្រាលសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បន្ទាប់ពីមេការលោកឧកញ៉ាសួរ សារិទ្ធ បានវាស់ចិញ្ចឹមផ្លូវទារលុយពីអាជីវករ។ ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ដោយក្រុមអាជីវករបានធ្វើ ដំណើរដោយថ្មើរជើងទៅកាន់ទីបញ្ជាស្រាលសង្កាត់ទួល សង្កែ១ដែលស្ថិតនៅខាងត្បូងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រុមអាជីវករបានប្រាប់អ្នកកាសែត​ឲ្យដឹងថា ពួកគាត់ជាអ្នកលក់ដូរតូចតាច តាមដងផ្លូវបានព្រឹកខ្វះល្ងាចមិនគួរ មេការ ក្រុមហ៊ុនឧកញ៉ាសួរសា រិទ្ធ(ហៅតាថុង)ចុះទៅវាស់វែងដីចិញ្ចឹមផ្លូវដើម្បីយក​លុយពីពួកគាត់ក្នុងតម្លៃ ៣ម៉ែត្រ ២ម៉ឺនរៀលនៅក្នុង១ថ្ងៃនោះទេ ។ ម្យ៉ាងទៀតដីចិញ្ចើមផ្លូវជាដីសាធារណៈរបស់រដ្ឋមិនគួរខាងក្រុមហ៊ុនយកធ្វើអាជីវកម្មនោះទេ។ នៅក្នុងការចុះវាស់វែងនេះដែរ គេឃើញកម្លាំងសណ្ដាប់ធ្នាប់ម្នាក់បានចូលរួមផងដែរ។ទោះបីជាយ៉ាងណាគេពុំដឹងថា ការវាស់វែងដីចិញ្ចើមផ្លូវយកប្រាក់នេះមានពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែ១ឬយ៉ាងណានោះទេ។ តាមអាជីវករបានឲ្យដឹងទៀតថា កាលពីវេលាល្ងាចថ្ងៃទី…

You missed