ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យកសិកម្មផ្ដោតទៅលើស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាន នឹងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។ ក្នុងន័យនេះលោកបណ្ឌិតបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរឯកលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព បច្ចុប្បន្នទីផ្សារបន្លែបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម។ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។ ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះ គឺបានទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទិន្នផលស្រូវ គឺក្នុងមួយហិកតា ទទួលបានជាង៣តោន និងតំលៃស្រូវ ដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែ គឺជិត១៤០០រៀលក្នុងមួយគីឡូក្រាម។
គូបញ្ជាក់ផងដែរថា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងសាកសួរទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលការប្រមូលផលស្រូវស្រាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ ក្របី ជូនបងប្អូនប្រជាកសិករស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះផងដែរមានការអញ្ជើញចូលរួមពី គណៈអភិបាលរស្រុកភ្នំស្រួច- ស្រុកបសេដ្ឋ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំនេះជួបឧបសគ្គដង្កូវហ្វូងចុះស៊ីបំផ្លាញស្រែក្នុងស្រុកមួយចំនួន ក៏ទិន្នផលស្រូវឆ្នាំនេះទទួលបានគូជាទីគាប់ចិត្ត
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យកសិកម្មផ្ដោតទៅលើស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាន នឹងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព បច្ចុប្បន្នទីផ្សារបន្លែបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម។ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។ ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះ គឺបានទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទិន្នផលស្រូវ គឺក្នុងមួយហិកតា ទទួលបានជាង៣តោន និងតំលៃស្រូវ ដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែ គឺជិត១៤០០រៀលក្នុងមួយគីឡូក្រាម។
គូបញ្ជាក់ផងដែរថា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងសាកសួរទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលការប្រមូលផលស្រូវស្រាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ ក្របី ជូនបងប្អូនប្រជាកសិករស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះផងដែរមានការអញ្ជើញចូលរួមពី គណៈអភិបាលរស្រុកភ្នំស្រួច- ស្រុកបសេដ្ឋ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនរូបទៀតផងដែរ៕