Month: October 2024

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់រថយន្តដឹកឈើរបស់ថៅកែ រត្ន័ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រគល់ឱ្យមេព្រៃ

ខេត្តកំពង់ស្ពឺ៖ រថយន្តកែច្នៃដឹកឈើមួយគ្រឿងដែលគេស្គាល់ច្បាស់ថា ជារថយន្តរបស់ថៅកែឈ្មោះ រត្ន័ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់បាន ខណៈដែលថៅកែរត្ន័ដឹកឈើជិត៤ម៉ែត្រគូប ចេញពីតំបន់ជាំយកមកទីរួមខេត្តកំពង់ស្ពឺដើម្បីលក់បន្ត ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់តែម្តង។ ការឃាត់រថយន្តកែច្នៃដឹកឈើរបស់ថៅកែល្បីឈ្មោះ រត្ន័ នេះបានកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលដែលរថយន្តដឹកឈើរបស់ថៅកែ រត្ន័ កំពុងធ្វើចរាចរណ៍លើដងផ្លូវចេញពីតំបន់ជាំ ដឹកឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងស្នាក់ការសមត្ថកិច្ចជាច្រើនទៀត ទើបមកដល់ជិតតំបន់តេទឹកពុះ កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានតែម្តង។ មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ការឃាត់រថយន្តដឹកឈើខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន…

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៥ម៉ែត្រនៅថ្ងៃទី៤ ខែតុលានេះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៤ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣៥ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៨,៥០ម៉ែត្រ ខណៈកម្ពស់ទឹក២២ម៉ែត្រ នឹងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៨២ម៉ែត្រ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន (Jang Yun Gon) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនៅថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី០៤ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) កើតនៅសមុទ្រចិនខាងត្បូង បានថយឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ​និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។…

ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តកំពង់ស្ពឺឆ្នាំនេះជាង២០ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង២០ម៉ឺននាក់បានមក លេងកម្សាន្តនៅតាមទីរមណីយដ្ឋានទេសចរ ណ៍ និងជាង១៦ម៉ឺននាក់ផ្សេងទៀតបានទៅគោរពបូជានិងរីករាយធ្វើបុណ្យនៅតាមទីអារាមនានា ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តាមវត្តអារាមនានានិងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺគឺមានកំណើនគួរឱ្យកត់សម្គាល់ជាបណ្តាឆ្នាំមុនៗ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃនៃថ្ងៃបុណ្យភ្ជំបិណ្ឌថ្ងៃទី១និង២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមានចំនួនរហូដល់ទៅ២១៤ ,៦១៥នាក់ក្នុងនោះភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍និងស្នាក់នៅ ចំនួន៤៦,៦១៥នាក់ បើធៀបរយ: ពេលដូចគ្នាទៅនិងឆ្នាំ២០២៣មានត្រឹមតែ៤០ ,៨២៣នាក់…

ខេត្តកែបទទួលភ្ញៀវទេសចរប្រមាណជិត៨០,០០០នាក់ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤​ នេះ

(ខេត្តកែប​ ) ៖ ខេត្តកែបជាខេត្តទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាក់កំសាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា កំណេីនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១%​ បេីធៀបទៅនឹងឆ្នាំ២០២៣​ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦%​ ​និងភ្ញៀវបរទេសចំនួន​ ៣៩៥នាក់ ថយចុះ៥៤.៩0%​។ តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា​…

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ៣០ថ្ងៃ បានចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៣៧២ ករណី មានជនសង្ស័យ ៩៩៩ នាក់ ក្នុងនោះបានឃាត់ខ្លួនមនុស្ស ៨៣៨ នាក់

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តបានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៧២ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ៩៩៩ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៣៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ…

លោក ឃួង ស្រេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF)

(ក្រុងប៉ារីស) ៖ កាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី​ភ្នំពេញ​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) ។ យោងតាមការឱ្យដឹងពីលោកស្រី​ ដោ សម្ផស្ស​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ​ ពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៣តុលា២០២៤នេះបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ រវាងលោក រាជធានីភ្នំពេញ និង លោក Frédéric VALLIERអគ្គប្រតិភូសមាគម អន្តរជាតិនេះដែរ…

លោក ឃួង ស្រេង ជួបសម្ដែងការ គួរសម និង ពិភាក្សា ការងារជាមួយលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស

ក្រុងប៉ារីស៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ ជាមួ យលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋ ធានី ប៉ារីស ប្រទេស បារាំង នាព្រឹក ថ្ងៃ ទី ០២ ខែតុលា ឆ្នាំ២០២៤…

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួស១៩នាក់

ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួស១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង ៕

You missed