ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង២០ម៉ឺននាក់បានមក លេងកម្សាន្តនៅតាមទីរមណីយដ្ឋានទេសចរ ណ៍ និងជាង១៦ម៉ឺននាក់ផ្សេងទៀតបានទៅគោរពបូជានិងរីករាយធ្វើបុណ្យនៅតាមទីអារាមនានា ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តាមវត្តអារាមនានានិងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺគឺមានកំណើនគួរឱ្យកត់សម្គាល់ជាបណ្តាឆ្នាំមុនៗ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃនៃថ្ងៃបុណ្យភ្ជំបិណ្ឌថ្ងៃទី១និង២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមានចំនួនរហូដល់ទៅ២១៤ ,៦១៥នាក់ក្នុងនោះភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍និងស្នាក់នៅ ចំនួន៤៦,៦១៥នាក់ បើធៀបរយ: ពេលដូចគ្នាទៅនិងឆ្នាំ២០២៣មានត្រឹមតែ៤០ ,៨២៣នាក់ កើនឡើង ១៤%។

ភ្ញៀវជាតិ៤៦,៣៥៥នាក់ ធៀបនិងឆ្នាំ២០២៣ មានចំនួនត្រឹមតែ៤០,៦០៤នាក់កើនឡើង
១៤%។ ចំណែកឯភ្ញៀវអន្តរជាតិមានចំនួន ២៦០ នាក់ ធៀបនិងឆ្នាំ២០២៣មានចំនួន ២១៩នាក់ កើនឡើង ១៩%។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ជាមួយនិងកំណើននៃភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅតាមទីរមណីយដ្ឋាន សហគមន៍ទេសចរណ៍យ៉ាងច្រើននេះដែរ ភ្ញៀវទេសចរនិង ពុទ្ធបរិស័ទដែលបានចូលរួមកាន់បិណ្ឌតាមបណ្ដាវត្តអារ៉ាមនានាទូទាំងខេត្តក៏មាន ចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃគឺថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៤មានចំនួនរហូតដល់ទៅ១៦៨, ០០០នាក់។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺមានរមណី យដ្ឋាននិងតំបន់ទេសចរណ៍ក្នុងខេត្តសរុបចំនួន ២៧ទីតាំង ក្នុងនោះទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចំនួន៤កន្លែង ទីតាំងរមណី យដ្ឋានធម្មជាតិ កែច្នៃមានចំនួន៧កន្លែងសហ គមន៍ទេសចរណ៍ ៨កន្លែង កសិ-ទេសចរណ៍មានចំនួន៣កន្លែង និងតំបន់គោលដៅទេសចរ ណ៍ថ្មីៗមានចំនួន៥កន្លែង ហើយទីតាំងទេសចរ ណ៍ទាំង២៧កន្លែងនេះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលចិត្តនិងនិយមទៅលេងកម្សា ន្ត ខ្លាំងគឺរមណីយដ្ឋានធម្មជាតិកែច្នៃ សហគមន៍ ទេសចរណ៍និងកសិ-ទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *