(ខេត្តកែប ) ៖ ខេត្តកែបជាខេត្តទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាក់កំសាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា កំណេីនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១% បេីធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦% និងភ្ញៀវបរទេសចំនួន ៣៩៥នាក់ ថយចុះ៥៤.៩0%។
តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា ការងារ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានភាពល្អប្រសេីរ ដោយក្នុងរយៈពេលបីថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្ត សម្រុកចូលច្រើនយ៉ាងណា កងកំលាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះយូរ ដែលនាំអោយ ភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ ៕