(ក្រុងប៉ារីស) ៖ កាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី​ភ្នំពេញ​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) ។

យោងតាមការឱ្យដឹងពីលោកស្រី​ ដោ សម្ផស្ស​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ​ ពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៣តុលា២០២៤នេះបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ រវាងលោក រាជធានីភ្នំពេញ និង លោក Frédéric VALLIERអគ្គប្រតិភូសមាគម អន្តរជាតិនេះដែរ លោកអគ្គនាយកបានសម្តែងនូវការស្វាគមន៍ ចំពោះលោក ឃួង ស្រេង បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស នៃប្រទេសបារាំងនាពេលនេះ ។

លោក Frédéric VALLIER ក៏បានលេីកឡេីង អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់AIMF នៅរាជធានី​ភ្នំពេញ​ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។
ភ្ជាប់ជាមួយគ្នានេះដែរ​លោកអគ្គប្រតិភូ ក៏បានអញ្ជើញ លោក អភិបាល រាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅ ទីក្រុង វ៉េ Hué សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ ។

ជាការឆ្លេីយតបជាដំបូង លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរចំពោះ លោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។

លោក អភិបាលរាជធានី​ក៏បានថ្លែង អំណរគុណដល់សមាគម AIMFដោយកន្លងមក តែងតែផ្តល់ការឧបត្តម្ភ គាំទ្រ​ដល់រាជធានីភ្នំពេញ​តាមរយៈគម្រោងនា នាកន្លងមក ជាពិសេសគឺការផ្តល់ទំនុក ចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធាន​អចិន្ត្រៃយ៍​សមា គមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភា សាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ ។

ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម​ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹង ពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed