Month: October 2024

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៣៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣១ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២១ឈ្មោះកង្រីបានវិវត្តទៅជាព្យុះសង្ឃរា និងនៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣១តុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២២°C…

រដ្ឋមន្រ្តីសុខាភិបាលគ្រាដែលចូលរួម ”ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” លោកបានឆ្លៀតចុះពិនិត្យការបម្រើសេវាផ្នែកសង្រ្គោះបឋម

(ភ្នំពេញ) ៖ នាល្ងាចថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ”ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនៃពិធីបើកការប្រកួតជាផ្លូវការនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតចុះជួបសួរសុខទុក្ខមន្រ្តីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍ឱកាសអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្សរីករាយក្រៃលែង បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ដ៏ល្អប្រសើរ ដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ។ កន្លងមក កម្ពុជាសម្រេចបានជោគជ័យគួរជាទីមោទនៈលើវិស័យកីឡា ដោយបានធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡា…

ថៅកែទឹកភ្លៀងនៅភ្នំពេញវិនិយោគរាប់សិបលានដុល្លារប្រែក្លាយទៅជាល្បែងអនឡាញដ៏ធំ

បើទោះជារដូវចុងទឹកភ្លៀងក៏ដោយ ក៏ដំណើរការល្បែង ភ្នាល់ទឹកភ្លៀងនៅភ្នំពេញដែល១ ថ្ងៃៗ ប្រមូលបានប្រាក់រាប់សែនដុល្លារ ពេលនេះបានវិនិយោគឱ្យទៅជាល្បែងអនឡាញ ១ប្រភេទដែលមានទុនរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយសព្វថ្ងៃនេះ គេអាចរកចំណូលបានពីប្រភេទល្បែងផ្ដល់ទឹកភ្លៀងតាមអនឡាញខ្ទង់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ។ គេមិនដឹងថា តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងអំពីបញ្ហាល្បែងភ្នាល់ទឹកភ្លៀងក្លាយ ទៅជាល្បែងអនឡាញដ៏ធំមួយ នៅកណ្ដាលក្រុងភ្នំពេញនេះដែរឬយ៉ាងណានោះទេ? បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចាក់ភ្នាល់ល្បែងទឹកភ្លៀងមិនបាច់ចំណាយការទាក់ទងតាមប្រព័ន្ធទូរសព្ទឬក៏អាយកូម ដូចពេលមុនៗទេ គឺគេអាចចូលឆែកតាមប្រព័ន្ធអ៊ីនធឺណិតបានដោយស្រួល។ គេអាចចាក់ភ្នាល់ដូចល្បែងស៊ីសងអនឡាញដទៃទៀត ដែលមានមេធំនៅកណ្ដាលក្រុងភ្នំពេញនេះតែម្ដង។ បើតាមប្រភពបានឲ្យដឹងថា ក្រៅពីល្បែងទឹកភ្លៀងភ្នាល់តាមអនឡាញដែលមានការអាប់ដេតជាថ្មីនោះ ក៏មានប្រភេទល្បែងស៊ីសងផ្សេងទៀតរបស់ថៅកែតែមួយបានដំណើរ ការព្រមគ្នានៅលើទីតាំងតែមួយនោះដែរ។ ប្រភពព័ត៌មានបានរាយការណ៍ថា វាមិនមែនជាល្បែងស៊ី សងកំប៉ិកកំប៉ុកដូចអាជ្ញាធរបានដឹងឮ កាលពីពេលមុននោះឡើយ។ មុនៗអ្នកលេងល្បែងស៊ីសងទឹកភ្លៀងនាំគ្នាទៅអង្គុយសំកុកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងចាក់ភ្នាល់តាមទូរសព្ទឬប្រព័ន្ធអាយកូម។ ប៉ុន្តែដោយសារប្រព័ន្ធបច្ចេកវិជ្ជាមានការវិវត្តន៍…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩

ភ្នំពេញ÷នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី ៤ និង កីឡាជាតិជនពិការ លើកទី ២…

លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

សិង្ហបុរី៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែ តុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជា សមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈ ជាអ្នកសង្កេតការណ៍ និងអគ្គលេខាធិការអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះលោក…

ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២

ខេត្តសៀមរាប÷ចំនួនទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនានៅខេត្តសៀមរាប ក្នុងកំឡុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ចាប់ពីថ្ងៃ ទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤ ៨២៤នាក់ ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ៦ ០២៤នាក់ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨ ៨០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត សៀមរាប បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ។ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះ…

បទល្មើសនេសាទនៅស្រុកបុរីជលសារ ក្រោមការចាត់ ចែងរបស់មន្ត្រីប៉េអឹម សុខ ឡេះ សូម្បីមេៗសហគមន៍ក៏បានលាភសក្ការៈ

តាមសេចក្តីរាយការណ៍ឲ្យដឹងថា សព្វថ្ងៃនេះបទល្មើសនេសាទក្នុងរដូវបើកនេសាទក៏ពិតមែន ប៉ុន្តែអ្វីដែលសំខាន់គឺការដែលមន្ត្រីមានសមត្ថកិច្ចរួមទាំងសហគមន៍ផង បានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទដោយសេរីជាថ្នូរនិងលុយកាក់។ អ្វីៗស្ថិតក្រោមការចាត់ ចែងរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ ឈ្មោះសុខ ឡេះ ដែលរៀបចំជាប្រព័ន្ធបែងចែកឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ និយាយឲ្យខ្លីបទល្មើសពេញផ្ទៃទឹកនៅក្នុងស្រុកបុរីជលសា ក៏ដូចជាស្រុកអង្គរបុរី គឺក្រោមកណ្ដាប់ដៃរបស់បុរសឈ្មោះសុខ ឡេះ ជាអ្នកបែងចែកផលប្រយោជន៍។ ក្នុងនោះសូម្បីតែសហគមន៍នេសាទនៅស្រុកបុរីជលសារក៏ទទួលបានលាភសក្ការៈដែរ។ បើតាមប្រជាពលរដ្ឋនៅស្រុកបុរីជលសាបានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនៃសត្វដែលខុសច្បាប់តាមរយៈឧបករណ៍ណូរ៉ាវក្នុងប្រវែង៥០០ម៉ែ ត្រូវបង់ជូនលោកសុខ ឡេះ ចំនួន២០លានដុងឬប្រហែល ៨០០ ដុល្លារ។ បទល្មើសព្រោងព្រាតលើផ្ទៃទឹកទាំងនោះគឺស្ថិតក្រោមបុគ្គលម្នាក់ឈ្មោះសុខ ឡេះ ជាអ្នកចាត់ចែងនិងជាអ្នកបើកផ្លូវឲ្យជនជាតិវៀតណាមចូលនេសាទ។ នៅលើផ្ទៃទឹកពោរពេញទៅដោយរបាំងព្រោងព្រាត ពណ៌ ក្រហមក្រឡារង្វើដែលទិដ្ឋភាពបែបនេះ អាចមើលឃើញគ្រប់ៗគ្នា លើកលែងតែមន្ត្រីដែលបានផលប្រយោជន៍តែ…

លោក ហេង សួរ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការងារប្រទេសថៃ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨

សិង្ហបុរី៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ លោក ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ ក្តៅសារជាថ្មី ចំពោះលោម Phiphat…

ជនជាតិវៀតណាមកេនកម្លាំងមករំដោះជនសង្ស័យម្នាក់នៅក្នុងពន្ធនាគារខេត្តស្វាយរៀងបានសម្រេច

ស្វាយរៀង៖ បុរសជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀង ទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះខាងពន្ធនាគារខេត្តស្វាយរៀង ហាក់ដូចជាកំពង់ព្យាយាមលាក់បាំង។ ករណីជនសង្ស័យជនជាតិវៀតណាមរត់រួចនេះ បានកើតឡើងនៅវេលាម៉ោង ០៤និង ២៥នាទីរសៀល ថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្ត ស្វាយរៀង ស្ថិតភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចខ្សិបថា ក្រោយមកកម្លាំងការិយាល័យព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងនគបាលពន្ធនាគារខេត្ត ចុះស្រាវជ្រាវរកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង ៣០ នាទីល្ងាចថ្ងៃទី២៨…