តាមសេចក្តីរាយការណ៍ឲ្យដឹងថា សព្វថ្ងៃនេះបទល្មើសនេសាទក្នុងរដូវបើកនេសាទក៏ពិតមែន ប៉ុន្តែអ្វីដែលសំខាន់គឺការដែលមន្ត្រីមានសមត្ថកិច្ចរួមទាំងសហគមន៍ផង បានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទដោយសេរីជាថ្នូរនិងលុយកាក់។ អ្វីៗស្ថិតក្រោមការចាត់ ចែងរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ ឈ្មោះសុខ ឡេះ ដែលរៀបចំជាប្រព័ន្ធបែងចែកឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ និយាយឲ្យខ្លីបទល្មើសពេញផ្ទៃទឹកនៅក្នុងស្រុកបុរីជលសា ក៏ដូចជាស្រុកអង្គរបុរី គឺក្រោមកណ្ដាប់ដៃរបស់បុរសឈ្មោះសុខ ឡេះ ជាអ្នកបែងចែកផលប្រយោជន៍។ ក្នុងនោះសូម្បីតែសហគមន៍នេសាទនៅស្រុកបុរីជលសារក៏ទទួលបានលាភសក្ការៈដែរ។

បើតាមប្រជាពលរដ្ឋនៅស្រុកបុរីជលសាបានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនៃសត្វដែលខុសច្បាប់តាមរយៈឧបករណ៍ណូរ៉ាវក្នុងប្រវែង៥០០ម៉ែ ត្រូវបង់ជូនលោកសុខ ឡេះ ចំនួន២០លានដុងឬប្រហែល ៨០០ ដុល្លារ។ បទល្មើសព្រោងព្រាតលើផ្ទៃទឹកទាំងនោះគឺស្ថិតក្រោមបុគ្គលម្នាក់ឈ្មោះសុខ ឡេះ ជាអ្នកចាត់ចែងនិងជាអ្នកបើកផ្លូវឲ្យជនជាតិវៀតណាមចូលនេសាទ។ នៅលើផ្ទៃទឹកពោរពេញទៅដោយរបាំងព្រោងព្រាត ពណ៌ ក្រហមក្រឡារង្វើដែលទិដ្ឋភាពបែបនេះ អាចមើលឃើញគ្រប់ៗគ្នា លើកលែងតែមន្ត្រីដែលបានផលប្រយោជន៍តែ
ប៉ុណ្ណោះ ដែលមើលមិនឃើញ។

ប្រភពព័ត៌មានបានរាយការណ៍ថា ប្រធានសហគមន៍ការពារពូជមច្ឆជាតិនៅស្រុកបុរីជលសា លោកស៊ុំ ផល្លីដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ទទួលលាភ សក្ការៈជាថ្នូរនិងការបិទភ្នែកឲ្យមានបទល្មើសនេសាទនៅតំបន់នោះដែរ។ ប្រជាពលរដ្ឋនិយាយថាសូម្បីតែអ្នកដែលមានភារកិច្ចការពារធនធានមច្ឆាជាតិ និងបង្ក្រាបបទល្មើសក៏ទទួលផលប្រយោជន៍ពីលោកសុខ ឡេះ ជាថ្នូរនឹងការបិទភ្នែកឲ្យមានបទល្មើសនេសាទព្រោងព្រាតលើផ្ទៃទឹកនោះដែរ។ តើករណីនេះ លោកវ៉ី សំណាងអភិបាលខេត្តតាកែវយល់យ៉ាងណាដែរ ? តើគូររំលាយសហគមន៍ដែលមានភារកិច្ចការពារធនធានធម្មជាតិនោះដែរឬទេ?

ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរនេះ ដែលអាស្រ័យដោយការនេសាទចិញ្ចឹមជីវិតនិយាយថា ជំនាន់ អ៊ូច ភាចៅហ្វាយខេត្តគឺបញ្ហាបទល្មើសនេសាទនេះមិនត្រូវបានដោះស្រាយនោះទេ។ មកដល់ជំនាន់ លោកវ៉ី សំណាងអភិបាលខេត្តតាកែវគឺ១ដំបរនិង៤ ដូចនឹងជំនាន់លោកអ៊ូច ភា ដដែល ពោលគឺអ្វីៗស្ថិតនៅក្រោមការចាត់ចែងដើម្បីបំបិទមាត់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្ថាប័នជំនាញជលផល ក្រោមការសម្របសម្រួលរបស់ លោកសុខ ឡេះ ដូចបណ្ដាឆ្នាំមុនៗ។ ប្រជាពលរដ្ឋរាយការណ៍ថាបណ្ដាជនវៀតណាមចូលនេសាទល្មើសច្បាប់ បានជាធម្មតាដោយគ្រាន់តែសម្របសម្រួល បង់លុយកាក់តាម រយៈលោកសុខ ឡេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed