ខេត្តកំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា÷ បេក្ខជនប្រឡងជាប់និទ្ទេស Aចំនួន៤៧នាក់ និងទទួលបាននូវ Laptop ១នាក់ចំនួន ១គ្រឿង ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការលើកឡើងបែបនេះ គ្រាដែលលោកអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅវិទ្យាល័យកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងបន្តទៀតថា ដោយជាលទ្ធផលសម្រាប់ខេត្តកំពង់ស្ពឺ បេក្ខជនដែលមកប្រឡងសរុបចំនួន ៥.២២៣នាក់ ស្រី ២.៨៦០នាក់ បេក្ខជនប្រឡងជាប់តាមនិទ្ទេស A សរុប ៤៧នាក់ ស្រី ២៩នាក់ និទ្ទេស B សរុប ៣៧០នាក់ ស្រី ២៥១នាក់ និទ្ទេស C ៩៣៨នាក់ ស្រី ៦១៥នាក់ និទ្ទេស D ១.៤៣១នាក់ ស្រី ៨៩០នាក់ និទ្ទេស E ១.៤៣១នាក់ ស្រី ៧២០នាក់ ។

ជាមួយគ្នានេះដែរបេក្ខជនទាំងអស់ដែលទទួលបាននិទ្ទេស A ទាំងអស់ នឹងទទួលបាននូវ Laptop ១នាក់ ១គ្រឿង ដែលជាការឧបត្ថម្ភផ្ទាល់ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *