Month: August 2024

រយៈពេល៧ថ្ងៃតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧៨ នាក់ ដែលពាក់ព័ន្ធនឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានអះអាងថា ក្នុងរយ:ពេល ៧ថ្ងៃ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៤២ ករណី មានជនសង្ស័យចំនួន ២២៥ នាក់ ក្នុងនោះតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧៨ នាក់ ដែលពាក់ព័ន្ធនឹងបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , ធ្វើឱ្យខូចខាតដោយចេតនា និងបទកាន់កាប់ ឬ…

គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលរាជរដ្ឋាភិបាលបានបើកការដ្ឋានក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ នឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា

ធ្វើអាជីវកម្ម-ផ្ទេរ) ដែល ភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។ លោកបានបន្ថែមថា៖ នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម, អភិវឌ្ឍផែរណបថ្មីៗ, ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម…

រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ ប្រជាពលេដ្ឋនិងសិស្សានុសិស្សចូលរួមវាយជួង ទូងស្គ ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោជាផ្លូវការ។ពិធីអបអរសាទរត្រូវបានប្រព្រឹត្តិទៅនៅទីតាំងរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកហ្វូណនតេជោគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយដែលកើតឡើងក្រោមគំនិតផ្តួចផ្តើមនិងគិតគូយ៉ាងហ្មត់ចត់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ព្រែកជីកហ្វូណនតេជោនេះដែរនឹងចាប់ផ្តើមបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

សម្តេចកិត្តិសង្គហបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ) ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរ​ការបើក​ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅអគារលេខ ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាចំនួនប្រមាណ ១០០នាក់ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.…

ក្រុមប្រឹក្សារាជធានីនិងគណៈអភិបាលរាជធានីភ្នំពេញ អបអរសាទរការបេីកការដ្ឋានសាង សង់”ព្រែក ជីកហ្វូណនតេជោ “

(ភ្នំពេញ) ៖ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានីនិងគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះបានធ្វើពិធីអបអរសាទរការបេីកការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នៅសាលារាជ ធានីភ្នំពេញ ដោយបានការទូងស្គរនិងរាំរបាំប្រពៃណីជាតិខ្មែរយ៉ាគគ្រឹកគគ្រេង ។ កម្មវិធីបានចាប់ផ្តើមនៅម៉ោងន៩:០៩នាទីជាមួយនិងការគោរពទង់ជាតិនៃព្រះរាជា ណាចក្រកម្ពុជា និងច្រៀងបទពង្សា វតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាង សង់ “ព្រែកជីកហ្វូណន ការទូងស្គរអបអរ សាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកនហ្វូណនតេជោ”។ ក្រុមសិល្បករធ្វើសកម្ម ភាពទូងស្គរ និងបន្ទរអបអរសាទរពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ” ។…

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រើថវិការបស់កំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន OCIC ដែលជាគម្រោងរបស់ខ្មែរភាគច្រើន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបញ្ជាក់ឱ្យច្បាស់ថាគម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ គឺត្រូវនាំគ្នាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តផ្នែកនយោបាយមិនមែនជារឿងងាយស្រួលនោះឡើយ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង នឹងធ្វើឱ្យខ្មែរសង្ស័យរឿងបាត់អធិបតេយ្យជាតិ បានឃើញច្បាស់ និងលែងសង្ស័យ…

មន្ត្រី​ជលផលកំពង់ចាម​បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកកងមាស

កំពង់ចាម​៖​ មន្ត្រី​ជលផលកំពង់ចាម​ សហការ​គ្នា​អាជ្ញាធរ​មូលដ្ឋាន​ស្រុកកងមាស​ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ខេត្តកំពង់ចាម​។ ដេីម្បីចូលរួមទប់ស្កាត់​បង្ក្រាបបទល្មេីសនេសាទ​ នារដូវត្រីពងកូន​ នៅព្រឹក​ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤​ លោក​លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ ខណ្ឌជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ​នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ខេត្តកំពង់ចាម​។ លោកនាយខណ្ឌស្តីទី​ ខណ្ឌជលផលកំពង់ចាម​បានបញ្ជាក់ប្រាប់​ថា​ ជាលទ្ធផល​ មន្ត្រី​ជំនាញ​ជលផល​កំពង់ចាម​ រុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖​…

ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរនៅតាមតម្រាយផ្លូវឆ្ពោះពីរាជធានីភ្នំពេញ ទៅកាន់ទីតាំងបើកការដ្ឋានប្រារព្ធពិធីខាងលើ រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តធុនធ្ងន់គ្រប់ប្រភេទ ចាប់ពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់កម្មវិធីខាងលើបានបញ្ចប់ នៅតាមតម្រាយផ្លូវដូចខាងក្រោម៖ *ខាងក្រោមនេះជាខ្លឹមសារលម្អិតសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

លោកឃួង ស្រេងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ សាធារណៈលើកចុងក្រោយ ដេីម្បីត្រៀមអប អរសាទរ ពិធីបេីកការដ្ឋានសាងសង់ “ព្រែក ជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហាស្អែកនេះ

ភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៤នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ការងារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ សាធារណៈ និង ពិនិត្យ ទីតាំង ប្រារព្ធ កម្មវិធី ប្រគំតន្ត្រី ដេីម្បីត្រៀម អបអរសាទរ ពិធី បេីក ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ”…

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងមធ្យមសិក្សានៅទូទាំងប្រទេស

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណចំនួន ១៣១ នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥…

You missed