ធ្វើអាជីវកម្ម-ផ្ទេរ) ដែល ភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។
លោកបានបន្ថែមថា៖ នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម, អភិវឌ្ឍផែរណបថ្មីៗ, ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ភាពរីកចម្រើនផ្នែកអចលនវត្ថុ និងការវិនិយោគផ្សេងៗ ដែលនេះ គឺជាផលប្រយោជន៍ខ្មែរសុទ្ធសាធ និង ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា។
លោកបានលើឡើងយ៉ាងដូច្នេះថា ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានបានយល់ដឹងយ៉ាងច្បាស់ថា សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាឥស្សរជននយោបាយកំពូល ដែលតែងតែបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំង បានផ្តល់តម្លៃខ្ពស់បំផុតចំពោះសច្ចភាពប្រវត្តិសាស្ត្រ និងតម្លៃមិនអាចកាត់ថ្លៃបាននៃ “សន្តិភាព និងស្ថិរភាពនយោបាយ” ហើយប្រជាជនកម្ពុជាគ្រប់រូបបាននឹងកំពុងបន្តរួមគ្នា ប្តេជ្ញាថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានា ដែលប្រមុខ រាជរដ្ឋាភិបាល បានខិតខំពុះពារជម្នះរាល់ការលំបាក ទម្រាំដណ្តើមបានជ័យជម្នះ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ ឬ កម្លាំងណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិ ទោះក្នុងតម្លៃណាក៏ដោយ ៕