កំពង់ចាម​៖​ មន្ត្រី​ជលផលកំពង់ចាម​ សហការ​គ្នា​អាជ្ញាធរ​មូលដ្ឋាន​ស្រុកកងមាស​ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ខេត្តកំពង់ចាម​។

ដេីម្បីចូលរួមទប់ស្កាត់​បង្ក្រាបបទល្មេីសនេសាទ​ នារដូវត្រីពងកូន​ នៅព្រឹក​ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤​ លោក​លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ ខណ្ឌជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ​នៅចំណុចព្រែកក្នុងឃុំព្រែកកុយ ស្រុកកងមាស​ខេត្តកំពង់ចាម​។

លោកនាយខណ្ឌស្តីទី​ ខណ្ឌជលផលកំពង់ចាម​បានបញ្ជាក់ប្រាប់​ថា​ ជាលទ្ធផល​ មន្ត្រី​ជំនាញ​ជលផល​កំពង់ចាម​ រុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖​ ឧបករណ៍ដាយស្បៃមុងទំហំ ចំនួន២២មាត់,​របាំងស្បៃមុងប្រវែង១៧០០ម៉ែត្រ,​បង្គោលចម្រឹងចំនួន៣២៥ដើម​និងចាក់លែងកូនត្រីចម្រុះទម្ងន់២០គីឡូក្រាម ៕ VID_20240805_045150_192.mp4 VID_20240805_045149_859.mp4

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed