* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពសង្ស័យគ្នា ជាការនាំឱ្យបែកបាក់ជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបញ្ជាក់ឱ្យច្បាស់ថាគម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ គឺត្រូវនាំគ្នាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តផ្នែកនយោបាយមិនមែនជារឿងងាយស្រួលនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង នឹងធ្វើឱ្យខ្មែរសង្ស័យរឿងបាត់អធិបតេយ្យជាតិ បានឃើញច្បាស់ និងលែងសង្ស័យ ហើយក៏នាំឱ្យពលរដ្ឋខ្មែរបានផលប្រយោជន៍ផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជម្រះមន្ទិលសង្ស័យលើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ គឺត្រូវប្រឹងប្រែងធ្វើព្រែកជីកនេះឱ្យរួចរាល់បានលឿនបំផុត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យពលរដ្ឋកត់ចំណាំទុកចុះ តើ៥ឆ្នាំទៀត គម្រោងព្រែកជីកហ្វូណនតេជោធ្វើឱ្យបាត់បង់អធិបតេយ្យជាតិខ្មែរមែនឬយ៉ាងណា? ៕