Month: August 2024

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ២០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៣ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C…

ក្រសួងការងារ នឹងបើកកិច្ចប្រជុំស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ខែសីហា

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគ្រោងនឹងបើកកិច្ចប្រជុំជាមួយតំណាងកម្មករ សហជីព និងភាគីពាក់ព័ន្ធ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិក ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥ នឹងផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:០០ រសៀលតទៅ។ ក្រសួងបន្តថា កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត…

លោកអភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យមន្ទីរជំនាញជួសជុលផ្លូវមួយខ្សែប្រវែងជាង១២ គីឡូម៉ែត្រឡើងវិញ ក្រោយរងការខូចខាតធ្ងន់ធ្ងរ

(កំពង់ស្ពឺ) ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញឱ្យមន្ទីរ ឯកភាពជំនាញនិងអាជ្ញាធរពាក់ពន្ធ័ត្រូវធ្វើការជួសជុល ថែទាំជាប្រចាំនូវផ្លូវដែលរងការខូចខាតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសគឺការដឹកជញ្ជូនផល អនុផលទៅកាន់ទីផ្សារក្រោយប្រមូលផលរួច។ ការលើកឡើងនេះគ្រាដែលលោកដឹកនាំប្រតិភូខេត្តនិងមន្ទីរជំនាញពាក់ពន្ធ័ អាជ្ញាធរចុះពិនិត្យការជួសជុលសម្រួលចរាចរណ៍កំណាត់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិលេខ៣ចំនុចផ្សារប៉ាង្កសី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយរងការខូចខាតធ្ងន់ធ្ងរដោយរថយន្តដឹកដី ថ្ម ខ្សាច់។ នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញនូវកំណាត់ផ្លូវមួយខ្សែនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ផ្លូវគឺមានសារៈសំខាន់បំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាននិងឆ្លងកាត់ ពិសេសគឺជាតំណរនៃការផ្សារភ្ជាប់គ្នារវាងសេដ្ឋកិច្ចពលរដ្ឋនិងពលរដ្ឋពីមូលដ្ឋានទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត នោះដង្ហើមសេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា តាមរយៈការនាំដឹកនាំផលិតផលដែលធ្វើបានយកមកកាន់ទីផ្សារ…

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញគន្លងព្រែកជីកហ្វូណនតេជោ ពីលើអាកាស នារដូវវស្សា (អង្គរបូរី-ដូនកែវ ខេត្តតាកែវ)

(ភ្នំពេញ) ៖ ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ…

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) កំពុង ទៅដោយរលូន

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) កំពុងដំណើរការទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយការសហការការងារពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់សុទ្ធតែបានបង្ហាញពីការទទួលខុសត្រូវលើការងារ។ អ្វីដែលជាការសង្កេតលើសពីតួនាទី និងភារកិច្ច ក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលគ្រប់លទ្ធភាពទាំងអស់ ជូនទៅដល់បេក្ខជន និងអាណាព្យាបាល ដើម្បីធានាឱ្យបាននូវការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានាពេលនេះ ប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក មានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ និងមិនមានផលរំខាន។ ក្នុងឱកាសនោះដែលក្រុមអាណាព្យាបាល ជុំវិញការប្រឡងប្រជែងជ្រើសរើសលើកទី២នេះ អាណាព្យាបាល លោក ឆោ លី ស្រ៊ុន មកពីខេត្តកណ្តាល និង លោក ផាត់ ខាំសា…

ខឿនការពារជាតិដែល កើតចេញពីប្រជាពល រដ្ឋគឺវាខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត

(ភ្នំពេញ)÷ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ខឿនការពារជាតិដែល កើតចេញពីប្រជាពលរដ្ឋគឺវាខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀតខណៈការលើកឡើងរបស់សម្តេចបែបនេះគឺឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិហើយស្នើរឲ្យរាជរដ្ឋាភិបាលធ្វើ របងការពារព្រំដែនរវាងកម្ពុជា និងវៀតណាមនោះ។

សម្តេចតេជោ ហ៊ុន សែន៖ “កម្ពុជាមិនមែនជាប្រទេសសាមញ្ញ ដូចការគិតរបស់បងប្អូន ឬក្រុមប្រឆាំងមួយក្តាប់តូចនោះទេ

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន៖ “កម្ពុជាមិនមែនជាប្រទេសសាមញ្ញ ដូចការគិតរបស់បងប្អូន ឬក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យមួយ ហើយបងប្អូនបែជាគិតថាកម្ពុជា បាននិងកំពុងត្រួតដោយវៀតណាម ខណៈការចោទរបស់បងប្អូនបែបនេះគឺបានកំពុងតែមើលស្រាល មិនមែនតែចំពោះខ្ញុំ ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូន ឬក្រុមប្រឆាំងក៏បាននិងកំពុងមើលស្រាលទាំងក្រុមគ្រួសារខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសក្រោមម្លប់សន្តិភាព ថែមទៀតផង”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា “ខ្ញុំសូមសួរទៅកាន់ក្រុមប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ វៀតណាម ថា ប្រសិនបើមិនឱ្យរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍតំបន់ទាំង៤ខេត្តនោះទេ តើត្រូវឱ្យរាជរដ្ឋាភិបាលទុកតំបន់បួនខេត្តនោះចោល ឬក្រុមប្រឆាំងចង់ឱ្យរាជរដ្ឋាភិបាលយកខេត្តទាំងបួននោះយកទៅដាក់លើមេឃ?”។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញសារសំឡេងពិសេស ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ។

រដ្ឋមន្ត្រីក្រសួងសាធារណការដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកានិងផ្ទៀង ផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែប

(ខេត្តតាកែវ) ៖ ដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនដឹកនាំគណៈប្រតិភូក្រុម ការងារបច្ចេកទេសពិសេសចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែប។ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួល បន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យ ទីតាំងភូមិសាស្រ្ត…

កម្លាំងចម្រុះខេត្តក្រចេះចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិតនេសាទ ដែលជារដូវត្រីពងកូន

(ខេត្តក្រចេះ) ៖ ក្រោយពីទទួលបានព័ត៌មានថាមានអ្នក ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅព្រឹក ថ្ងៃចន្ទ ០៨កើត ខែស្រាពណ៏ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះសហការជាមួយកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅចំណុចបឹងរំលាច ស្រុកចិត្តបុរីខេត្តក្រចេះ។ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ធបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យនិងបង្ក្រាបបទ ល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយស្ថិតក្នុង ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច…

You missed