(ខេត្តតាកែវ) ៖ ដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនដឹកនាំគណៈប្រតិភូក្រុម ការងារបច្ចេកទេសពិសេសចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែប។

នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួល បន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យ ទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅប្រឡាយ១៥ (ដោយជិះអូប័រ) ស្រុកអង្គបូរី ខេត្តតាកែវ និងនៅថ្ងៃស្អែក ទី១៣ ខែសីហា ឆ្នាំ២០២៤ រដ្ឋមន្រ្តី និងប្រតិភូ នឹងត្រូវចុះពិនិត្យទីតាំងតម្រាយផ្លូវ ទឹកព្រែកជីកហ្វូណនតេជោចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកានៅឆ្នេរអង្គោល ទីរួមខេត្តកែប។

បេសកម្មនេះធ្វើឡើងដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ពុំបានស្តារ និងអភិវឌ្ឍន៍ ជាច្រើនទសវត្សមកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឲ្យបានលឿនទៅមុខ និងទាន់ពេលវេលា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed