(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន៖ “កម្ពុជាមិនមែនជាប្រទេសសាមញ្ញ ដូចការគិតរបស់បងប្អូន ឬក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យមួយ ហើយបងប្អូនបែជាគិតថាកម្ពុជា បាននិងកំពុងត្រួតដោយវៀតណាម ខណៈការចោទរបស់បងប្អូនបែបនេះគឺបានកំពុងតែមើលស្រាល មិនមែនតែចំពោះខ្ញុំ ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូន ឬក្រុមប្រឆាំងក៏បាននិងកំពុងមើលស្រាលទាំងក្រុមគ្រួសារខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសក្រោមម្លប់សន្តិភាព ថែមទៀតផង”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា “ខ្ញុំសូមសួរទៅកាន់ក្រុមប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ វៀតណាម ថា ប្រសិនបើមិនឱ្យរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍតំបន់ទាំង៤ខេត្តនោះទេ តើត្រូវឱ្យរាជរដ្ឋាភិបាលទុកតំបន់បួនខេត្តនោះចោល ឬក្រុមប្រឆាំងចង់ឱ្យរាជរដ្ឋាភិបាលយកខេត្តទាំងបួននោះយកទៅដាក់លើមេឃ?”។