លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ពាក្យ”សន្តិភាព” ស្រួលនិយាយ ស្រួលសសេរ តែមកដល់ពេលនេះប្រទេសលើពិភពលោកមួយចំនួនមិនទាន់រកបាននូវសន្តិភាពនេះបាននៅឡើយទេ
(កំពង់ស្ពឺ) ៖ថ្លែងទៅកាន់កងកម្លាំងទាំង៣ ប្រភេទជាង៦០០នាក់នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា កុំថាឡើយសន្តិភាព សូម្បីតែសុវត្តិភាពរបស់ប្រជាជនរបស់ខ្លួនក្នុងក្របខ័ណប្រទេសរកមិនទាន់បានផងនៅបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក និយាយដោយឡែកនៅកម្ពុជាជាង៥០០ឆ្នាំកន្លងមកក៏ទើបតែទទួលបានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលរកបានដោយពិបាក និងបានប្តូរដោយញើសឈាមដើម្បីទទួលបានពាក្យថា”សន្តិភាព” ដូច្នេះយើងជាកងកម្លាំងត្រូវរួមគ្នាថែរក្សាឲ្យបានគងវង្សនូវពាក្យថា(អរគុណសន្តិភាព) ។ លោកបណ្ឌិត ជាម ច័ន្ទភ័ណ ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានប្រសាសន៍បន្ថែមទៀត ថាយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងបញ្ហាការអភិវឌ្ឍតំបន់ត្រីកោណ CLV កម្ពុជារបស់យើងបានដាក់ខេត្ត៤មាន៖ ខេត្តរតនគិរី…