ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍នេះបានកេីត ឡេីងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ នៅក្នុងថ្នាក់ទី ៦ ក នៃ សាលាបឋមសិក្សាភូមិថ្មី ភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង បង្កឡេីងដោយសិស្សឈ្មោះ រី សុវណ្ណ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កូនសិស្សនេះពិតប្រព្រឹត្តអំពើហឹង្សា ធាក់តុគ្រូក្នុងថ្នាក់រៀន ពិតប្រាកដមែន ។ ដូច្នេះសមត្ថកិច្ចគួរមានវិធានការហៅសិស្សរូបនេះ មកអប់រំណែនាំ ធ្វេីកិច្ចសន្យា និង ថតរូបធ្វេីសាវតាទុកដេីម្បីគ្រប់គ្រងជាមុខសញ្ញាបងតូចបងធំក្នុងមូលដ្ឋាន ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា សិស្សកោងកាច ចរិតពាល ហ៊ានធាក់តុលោកគ្រូ ដោយគ្មានកោតក្រែងអ្វីដូចមនុស្សញៀនថ្នាំ ។ ពលរដ្ឋឃើញសិស្សពាលបែបនេះ បានសំណូមពរទៅ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហៅសិស្សពាលនេះមកធ្វើសាវតាគ្រប់គ្រងដាក់ក្នុងបញ្ជីបងតូចបងធំ ដេីម្បីស្រួលតាមដានសកម្មភាពរបស់វា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed