Month: August 2024

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ “បងប្អូនបារម្ភអនាគតថាអាចបាត់បង់៤ខេត្តនោះ ដូច្នេះបងប្អូនចាំមើលដោយខ្លួនឯងចុះ

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ “បងប្អូនបារម្ភអនាគតថាអាចបាត់បង់៤ខេត្តនោះ ដូច្នេះបងប្អូនចាំមើលដោយខ្លួនឯងចុះ ហើយសម្រេចលើសន្លឹកឆ្នោតរបស់បងប្អូន! ហើយបើថា២០២៨ ឬ២០៣២ នៅតែសង្ស័យទៀត បងប្អូនសម្រេចលើសន្លឹកឆ្នោតបន្តទៀតចុះ។ ខ្ញុំនៅនេះខ្ញុំហ៊ាននិយាយថា មិនថានៅពេលនេះឬនៅពេលខាងមុខនោះទេ យើងនឹងមិនឱ្យបាត់បង់អធិបតេយ្យភាព និងបូរណភាពទឹកដីជាដាច់ខាត”។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «មានអ្នកខ្លះ ចោទថារាជរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ! រាជរដ្ឋាភិបាលស្តាប់ទាំងអស់ រឿងក្ដីបារម្ភ CLV-DTA

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «មានអ្នកខ្លះ ចោទថារាជរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ! រាជរដ្ឋាភិបាលស្តាប់ទាំងអស់ រឿងក្ដីបារម្ភ CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ខ្លាំងហើយចង់ឱ្យចេញ ប្រជាពលរដ្ឋក្រុមអ្នកយល់ពីរឿងនេះ ហើយគាំទ្រ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំជាងគេ។ ក្តីបារម្ភហើយបញ្ចេញមតិដោយសីលធម៌ គឺជារឿងត្រឹមត្រូវ តែកុំបារម្ភហើយបញ្ចេញមតិដើម្បីជាលេសដើម្បីឱ្យមានការបែកបាក់ជាតិ»។

រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤

(បាងកក)÷រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញសាលក្រមដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។ ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានផ្ញើលិខិតអញ្ជើញទៅតំណាងរាស្រ្តទាំង អស់រួចហើយ ដោយហៅមកប្រជុំនៅម៉ោង១០ព្រឹកថ្ងៃសុក្រ ខណៈមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ លោក Wisuth Chainarun និយាយថា តំណាងមកពីរដ្ឋាភិបាលនិងគណបក្សប្រឆាំង ក៏ដូចជាគណៈរដ្ឋមន្ត្រីចាំផ្ទះ បានយល់ស្របថា ការបោះឆ្នោតគួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បេក្ខជនដែលមានសិទ្ធិពេលនេះ គឺត្រូវតែជាអ្នកមានឈ្មោះក្នុងបញ្ជីដែលគណបក្សបានដាក់មុនការបោះ ឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ហើយដោយសារពេលនេះ លោកសេដ្ឋា ត្រូវដកតំណែងហើយនោះ…

ករណីបង្ហោះផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសគាំ ទ្រការធ្វើកុបកម្មនៅក្នុងប្រទេសកម្ពុជាគឺជាព័ត៌មានក្លែងក្លាយ

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែករំលែកព័ត៌មានក្លែងក្លាយដែលមានចរិកក្នុងការញុះញង់ឱ្យបង​ប្អូនប្រជាពលរដ្ឋមានការធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងវាស់ឃើញមានការថយចុះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៥ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,០៧ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៧,២៨ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៣៩ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,៣៩ម៉ែត្រ ៕

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៥ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C…

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម…

តុលាការធម្មនុញ្ញរបស់ប្រទេសថៃសម្រេចដកដំណែងនាយករដ្ឋមន្ត្រី,លោកសេដ្ឋា ថាវីស៉ីនគោរពការសម្រេចនេះ

(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែសីហានេះ ផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ ប្រភពខាងលើបន្តថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន គោរពទទួលយក សាលក្រមរបស់​តុលាការធម្មនុញ្ញ ដែលសម្រេចដកហូតតំណែង នាយករដ្ឋមន្រ្តីរបស់លោក។ ក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញថៃ លោក សេដ្ឋា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅការិយាល័យថា «រូបខ្ញុំគោរពទទួលយកសាលក្រមនេះ។…

លោក ខៀវ កាញារីទ្ធ៖ រឿង CLV ផ្ទុះឡើងចំពេលកម្ពុជាផ្តើមជីកព្រែកហ្វូណនតេជោ ដែលវៀតណាមជំទាស់គម្រោងនេះ

ខណៈពេលដែលប្រជាជនកម្ពុជាក្នុងប្រទេស និងក្រៅប្រទេសកំពុងមានការជជែកពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានដាក់ជាសំណួរថា ហេតុអ្វីរឿង CLV ផ្ទុះឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជាផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងនាមជាតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម លោក ខៀវ កាញារីទ្ធ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី​ ១៤ ខែសីហានេះ ដោយបានកត់សម្គាល់ថា រឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី។ លោក​ បានសរសេរថា៖« ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ…

You missed