សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «មានអ្នកខ្លះ ចោទថារាជរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ! រាជរដ្ឋាភិបាលស្តាប់ទាំងអស់ រឿងក្ដីបារម្ភ CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ខ្លាំងហើយចង់ឱ្យចេញ ប្រជាពលរដ្ឋក្រុមអ្នកយល់ពីរឿងនេះ ហើយគាំទ្រ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំជាងគេ។ ក្តីបារម្ភហើយបញ្ចេញមតិដោយសីលធម៌ គឺជារឿងត្រឹមត្រូវ តែកុំបារម្ភហើយបញ្ចេញមតិដើម្បីជាលេសដើម្បីឱ្យមានការបែកបាក់ជាតិ»។