សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ “បងប្អូនបារម្ភអនាគតថាអាចបាត់បង់៤ខេត្តនោះ ដូច្នេះបងប្អូនចាំមើលដោយខ្លួនឯងចុះ ហើយសម្រេចលើសន្លឹកឆ្នោតរបស់បងប្អូន! ហើយបើថា២០២៨ ឬ២០៣២ នៅតែសង្ស័យទៀត បងប្អូនសម្រេចលើសន្លឹកឆ្នោតបន្តទៀតចុះ។ ខ្ញុំនៅនេះខ្ញុំហ៊ាននិយាយថា មិនថានៅពេលនេះឬនៅពេលខាងមុខនោះទេ យើងនឹងមិនឱ្យបាត់បង់អធិបតេយ្យភាព និងបូរណភាពទឹកដីជាដាច់ខាត”។