ព្រះសង្ឃមួយអង្គ យកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះរងរបួសធ្ងន់ ខឹងខាងស្រីសុំបែក
ភ្នំពេញ ៖ ខឹងខាងស្រីសុំបែក ព្រះសង្ឃមួយអង្គ យកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះរងបណ្ដាលឲ្យ របួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានហើយ ខណៈបម្រុងឆ្លងដែនទៅប្រទេសថៃ ។ ព្រះសង្ឃមួយអង្គនេះ ព្រះនាម ហឿន វាសនា ព្រះជន្មប្រហែល៣០ឆ្នាំ ស្រុកកំណើត នៅស្រុកមេសាង ខេត្ត ព្រៃវែងស្នាក់នៅកុដិលេខ៣ ។ ចំណែកនារីរងគ្រោះឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយ ជីដូនក្នុងបរិវេណវត្តថាន់ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នារីម្នាក់…