VID_20240819_052630_651.mp4(ភ្នំពេញ) ៖បើទោះបីគម្រោងនៃការធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមអគតិនិងពួកជ្រុលនិយម លើហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV) កាលពីថ្ងៃទី១៨សីហាឆ្នាំ២០២៤ បានទទួលនូវការបរាជ័យយ៉ាងណាក្តី ប៉ុន្តែដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៨សីហានេះ បានចាត់ចែងកម្លាំងមានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម បន្តល្បាតតាមដានសភាពការណ៍សន្តិសុខ សុវត្ថិ ភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ជាក់ស្តែងពេញមួយថ្ងៃអាទិត្យ១៨ សីហា ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើកទឹកចិត្តដល់កងកម្លាំងប្រចាំនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងការជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌ បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ បើទោះបី
ក្រុមទណ្ឌិតសម រង្ស៊ី បន្តបរាជ័យក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការបំផុសយុវជន ឱ្យងើបបះបោរក្រោមហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាមក្តី ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *