VID_20240818_050958_514.mp4 VID_20240818_051030_210.mp4 (ភ្នំពេញ) ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ

ឯកឧត្ដម ឃួង ស្រេង ចាត់ចែងកម្លាំង មានសមត្ថកិច្ចជាទ្រង់ទ្រាយធំ ចេញល្បាតតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀប រយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងោលបំណងរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាព្រឹកនេះ។

នារាត្រីថ្ងៃទី១៧សីហានោះលោកអភិបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំង មានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនិងការល្បាត ចល័តកម្លាំងតាមគោលដៅច្រកចេញ- ចូលរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា លោក ឃួង ស្រេង កាលពីរសៀលថ្ងៃ១៧សីហាឆ្នាំ២០២៤ ក៏បានផ្ញើរសារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាប់ថា “សូមបងប្អូនប្រជាពលរដ្ឋជឿ ជាក់លើរាជរដ្ឋាភិបាល និងអាជ្ញាធរកងកម្លាំងរបស់យើងចុះ ពួកយើងខ្ញុំបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀប ចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហា ឆ្នាំ២០ ២៤នេះ។ កម្លាំងរបស់យើងមួយចំនួនទៀតបានយកមកប្រើប្រាស់ ក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាមទៅតាមការ ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជា ណាចក្រកម្ពុជា ៕ VID_20240817_172807_849.mp4

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *