Month: August 2024

មនុស្ស៣នាក់ស្លាប់បន្តបន្ទាប់គ្នា​ សមត្ថកិច្ចសង្ស័យពុលស្រាថ្នាំ

ខេត្តតាកែវ ៖​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់​ចំណោម​គ្នីគ្នា​៦​នាក់ មាន​៣​នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក្អួតចង្អោរ រហូត​ស្សខ្យល់​បណ្ដាលឡើយស្លាប់ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ពុល​ស្រាថ្នាំ​។ លោក​វរសេនីយ៍ទោ កប សេ​ម អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ជន​រង​គ្រោះ​៣​នាក់​ស្លាប់​ប្រាកដ​មែន ក្រោយ​ពួក​គេ​នាំ​គ្នា​ហូប​ស្រាថ្នាំ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ ហើយ​មាន​អាកា​រៈ​ក្អួតចង្អោរ ពិបាក​ដកដង្ហើម និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤​។ លោក​អធិការ​ស្រុក​ទ្រាំង​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ គឹ​ម សុខ​លាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្លាប់​នៅ​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​១៨ សីហា​,…

ក្រសួងព្រះបរមរាជវាំងប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិកបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ”

ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦%

(ភ្នំពេញ) ៖គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លង កាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម- ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះ៣៦ ដើមបានចាក់បេតុងរួច…

ផ្លូវជាតិលេខ៧៦ រតនគិរី -មណ្ឌលគិរី ពីអតីកាលមុនឆ្នាំ២០១២ និងបច្ចុប្បន្នកាល ឆ្នាំ២០២៤

តើអ្នកដឹងទេ? ផ្លូវជាតិលេខ ៧៦ បានកែប្រែខេត្តមណ្ឌលគិរី និង រតនគិរី ពីខេត្តដាច់ស្រយ៉ាលជាងគេបំផុត មិនសូវមានប្រជាពលរដ្ឋខ្មែររស់នៅ មានតែជនជាតិភាគតិច និង ក្របំផុត ទៅជាខេត្តដែលល្បីឈ្មោះ ទាក់ទាញប្រជាជនខ្មែរពីខេត្តផ្សេងៗទៅរស់នៅយ៉ាងច្រើន និង ជីវភាពរបស់ប្រជាជនគួរសមជាងគេមួយផងដែរ ។ ផ្លូវមួយខ្សែនេះបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១២ ដែលកាលនោះ ប្រជាជនខ្មែរមកពីខេត្តផ្សេងៗ ពិសេសពី ខេត្តកំពង់ចាម ព្រៃវែង កណ្តាល បានផ្លាស់លំនៅឋានទៅរស់នៅទីនោះយ៉ាងច្រើន ដោយប្រជាជនទាំងអស់នោះ ភាគច្រើនមានជីវភាពលំបាក ដែលបានធ្វើឱ្យពួកគេមានជីវភាពល្អប្រសើនៅទីនោះដែលជាទឹកដីថ្មី និង ប្រជាជននៅទីនោះដែលមានបងប្អូនជនជាតិភាគតិចក៏ល្អប្រសើដូចគ្នា…

ឯកឧត្តម ប៉ែន បូណា៖ “ក្នុងរយៈពេលមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី (២២ សីហា ២០២៣ – ២២ សីហា ២០២៤) បានកសាងនូវសមិទ្ធផលលេចធ្លោជាច្រើន ក្នុងនោះមានសមិទ្ធផលធំៗ ចំនួន ៣ គឺការថែរក្សានូវសុខសន្តិភាព ការអភិវឌ្ឍប្រទេស និងការការពារនូវ​អធិបតេយ្យជាតិ និងបូរណភាពទឹកដី​”។

ផឹកស៊ីទាស់សម្តីគ្នា កម្លាំងសមត្ថកិច្ចមកសម្របសម្រួល ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើនគរបាលរបួសពីរនាក់

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៨ សីហា ឆ្នាំ ២០២៤ នេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន២រូប បានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងទីតាំងផឹកស៊ីមួយកន្លែង ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ ។ នៅពេលចុះសម្របសម្រួលរួច ប៉ូលិសនិងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញ ស្រាប់តែត្រូវបុរសជាជនដៃដល់កាប់ពីក្រោយដោយមិនដឹងខ្លួន បណ្តាលឲ្យមន្ត្រីនគរបាល ២នាក់រងរបួសធ្ងន់ ចំណែកប្រជាការពារគេចផុតពីការកាប់ប្រហារនេះ។ សមត្ថកិច្ចនគរបាលឲ្យដឹងថា ហេតុការណ៍នេះកើត ឡើងនៅយប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចកោះគ្រួស ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់…

អ្នកនាំពាក្យ ៖ រយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺថែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបានសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលេចធ្លោជាច្រើនទៀត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ។ វេទិកាសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក ប៉ែន បូណា បានថ្លែងថា​ ក្នុងក្របខណ្ឌគោល នយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ…

-ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារទៅក្រុមប្រឆាំងថា ឲ្យចេះបើកខួរក្បាលពិចារណាឲ្យច្បាស់មុននឹងបើកមាត់និយាយ ដោយក្រុមប្រឆាំងទាំងនោះធ្វើការរិះគន់ដោយគ្មានការគិត គ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ខណៈក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលនោះ។

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយ សហគមន៍ពូចារ និងសហគមន៍ពូគង់ បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នៅថ្ងៃដដែលនោះដែរ មន្រ្តីការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចូលរួមធ្វើយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នៅសាលាចំនួន២ ក្នុងនោះលោកគ្រូ អ្នកគ្រូចូលរួមចំនួន១៩នាក់ សិស្សានុសិស្ស២៨៨នាក់ សរុបចំនួន៣០៧នាក់។

កម្ពុជាបាត់បង់សត្វផ្សោតជំទង់ ១ក្បាល នៅក្បែរអន្លង់កាំពី នៃខេត្តក្រចេះ

ភ្នំពេញ÷យោងតាមការផ្សាយរបស់គេហទំព័រក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១៩ខែសីហាឆ្នាំ ២០២៤ នេះបានឲ្យដឹងថា សត្វផ្សោតមួយក្បាលបានងាប់ដោយជាប់នឹងមងអ្នកនេសាទ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម សោតដែលងាប់នោះ មានអាយុក្រោម ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដី សោកស្ដាយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុ…

You missed