តើអ្នកដឹងទេ? ផ្លូវជាតិលេខ ៧៦ បានកែប្រែខេត្តមណ្ឌលគិរី និង រតនគិរី ពីខេត្តដាច់ស្រយ៉ាលជាងគេបំផុត មិនសូវមានប្រជាពលរដ្ឋខ្មែររស់នៅ មានតែជនជាតិភាគតិច និង ក្របំផុត ទៅជាខេត្តដែលល្បីឈ្មោះ ទាក់ទាញប្រជាជនខ្មែរពីខេត្តផ្សេងៗទៅរស់នៅយ៉ាងច្រើន និង ជីវភាពរបស់ប្រជាជនគួរសមជាងគេមួយផងដែរ ។

ផ្លូវមួយខ្សែនេះបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១២ ដែលកាលនោះ ប្រជាជនខ្មែរមកពីខេត្តផ្សេងៗ ពិសេសពី ខេត្តកំពង់ចាម ព្រៃវែង កណ្តាល បានផ្លាស់លំនៅឋានទៅរស់នៅទីនោះយ៉ាងច្រើន ដោយប្រជាជនទាំងអស់នោះ ភាគច្រើនមានជីវភាពលំបាក ដែលបានធ្វើឱ្យពួកគេមានជីវភាពល្អប្រសើនៅទីនោះដែលជាទឹកដីថ្មី និង ប្រជាជននៅទីនោះដែលមានបងប្អូនជនជាតិភាគតិចក៏ល្អប្រសើដូចគ្នា ។ ដូចពាក្យសម្តី ដែលយើងធ្លាប់និយាយតគ្នាថា អ្នកឥសានជិះដំរី តែបច្ចុប្បន្ន មិនមែនដូចការគិតនោះទេ ។

អ្នកដែលស្គាល់ អ្នកដែលមកពីខេត្តទាំងនោះ បានដឹងថា ជីវភាពរបស់ពួកគេបែបណា ហើយ អ្នកដែលផ្លាស់ទីពីខេត្តផ្សេងៗទៅរស់នៅទីនោះ ជីវភាពរបស់ពួកគេប្រែប្រួលបែបណាខ្លះ ។

បច្ចុប្បន្ន នៅពេលលឺថា អ្នកមកពីខេត្តមណ្ឌលគិរី និង រតនគិរី ដឹងតែមិនមែនអ្នកយ៉ាប់ៗនោះទេ ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed