ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។