ក្រសួងសុខាភិបាលប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ១៥ឆ្នាំនៅខេត្តព្រៃវែង
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល ជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើ កុមារីអាយុ ១៥ឆ្នាំចំនួន១ករណីទៀតនិងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដា ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ឈឺបំពង់ ក ហត់…
ភ្នាក់ងារទេសចរកម្ពុជាជិត៤០នាក់ធ្វើទស្សនកិច្ចស្វែងយល់ពីការរៀបចំ និងបដិសណ្ឋារកិច្ចនៅតំបន់ទេសចរណ៍ថ្មីរបស់ប្រទេសវៀតណាម
(ភ្នំពេញ) ៖ តាមរយៈកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្រុមប្រតិភូភ្នាក់ងារទេសចរណ៍កម្ពុជាជិតរូប បានទៅសិក្សាស្វែងយល់ពីការរៀបចំតំបន់ទេសចរណ៍ភ្នំ Ba Den(បាដែន) ស្ថិតក្នុងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា វៀតណាមនោះទ្បើយ ។ លោក អាន សីហាសមាជិកទីភ្នាក់ងារទេសចរកម្ពុជានៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ការទៅស្វែងយល់ពីការរៀបចំតំបន់ទេសចរណ៍ភ្នំ Ba Den (បាឌែន) នេះគឺមានលក្ខណៈឯកជនក៏ពិតមែន ប៉ុន្តែភ្នាក់ងារទេសចរណ៍យើងទទួលបាននូវបទពិសោធឬក៏អាចនិយាយថា ទទួលបានចំណេះដ័ងបន្ថែមទៀតពីរបៀបនៃការរៀបចំតំបន់ទេសចរណ៍ប្រកបដោយភាពទាក៎ទាញ ការស្វាគមន៍និងបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រួមទាំងវិធីធ្វើយ៉ាងណាដើម្បីស្រូបយកភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា។ លោកអាន សីហាបន្តថា ការទៅសិក្សាស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មីនៅវៀតណាមនេះ ក៏ដើម្បីផ្តល់ឱកាសដល់ភ្នាក់ងារទេសចរណ៍យើងបានស្គាល់ និងបានយល់ដឹងអំពីសក្តានុពលនៃតំបន់ទេសចរណ៍ Ba…
ផ្ទះឈើ២ខ្នង នៅស្រុកពាមរកត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែរយៈពេលជាង ១ម៉ោង
ខេត្តព្រៃវែង ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងកាលពី វេលាថ្ងៃត្រង់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ផ្ទះឈើចំនួន០២ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើន នៅក្នុងផ្ទះ សរុបជាទឹកប្រាក់ ប្រមាណជា២ម៉ឺនដុល្លារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែរយៈពេលជាង ១ម៉ោង ប៉ុណ្ណោះ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះដែល ត្រូវភ្លើងឆេះនេះ ទី១-ជាប្រភេទផ្ទះឈើ ខាងក្រោមថ្ម មានទទឹង៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ មានម្ចាស់ឈ្មោះ…
នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development កោតសរសើរការរីកចម្រើននៅកម្ពុជា
ក្នុងឱកាសនៃជំនួប លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិគ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក៏បានប្រគល់ជូនសម្ដេចធិបតីនូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ សម្ដេចធិបតីបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន…
រាជធានីភ្នំពេញ សម័យតេជោសែន
(ភ្នំពេញ) ៖ ភ្នំពេញ គជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ ការអភិវឌ្ឍន៍ដែលមិនធ្លាប់មានបែបនេះ កើតឡើងក្នុងសម័យកាល នៃការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន មុននឹងមានថ្ងៃនេះ រាជធានីភ្នំពេញ បានឆ្លងកាត់ការវិវត្តដ៏ច្រើនដំណាក់កាល ។ តាមរយៈការស្វែងរកសន្តិភាពជូនកម្ពុជា របស់សមមិត្ត ហ៊ុន សែន និងក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ រាជធានីភ្នំពេញ បានប្រែក្លាយយ៉ាងឆាប់រហ័ស ពីទីក្រុង ដែលញ៉ាំញ៉ីឡើងនិងខ្ទិចខ្ទាំ ដោយភ្លើងសង្គ្រាម…
តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២០ ខែសីហា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។…
ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមវាស់ឃើញមានការថយចុះ
(ភ្នំពេញ)÷យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការថយចុះ០,១៦ម៉ែត្រ។ ការថយកំពស់នេះបានធ្វើឱ្យកំពស់ទឹកកំពង់ចាមនៅសល់ ៩,៤៨ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានកើនកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើឱ្យកំពស់ទឹកឡើងដល់៦,៨៤ម៉ែត្រ ៕