(ភ្នំពេញ) ៖ តាមរយៈកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្រុមប្រតិភូភ្នាក់ងារទេសចរណ៍កម្ពុជាជិតរូប បានទៅសិក្សាស្វែងយល់ពីការរៀបចំតំបន់ទេសចរណ៍ភ្នំ Ba Den(បាដែន) ស្ថិតក្នុងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា វៀតណាមនោះទ្បើយ ។


លោក អាន សីហាសមាជិកទីភ្នាក់ងារទេសចរកម្ពុជានៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ការទៅស្វែងយល់ពីការរៀបចំតំបន់ទេសចរណ៍ភ្នំ Ba Den (បាឌែន) នេះគឺមានលក្ខណៈឯកជនក៏ពិតមែន ប៉ុន្តែភ្នាក់ងារទេសចរណ៍យើងទទួលបាននូវបទពិសោធឬក៏អាចនិយាយថា ទទួលបានចំណេះដ័ងបន្ថែមទៀតពីរបៀបនៃការរៀបចំតំបន់ទេសចរណ៍ប្រកបដោយភាពទាក៎ទាញ ការស្វាគមន៍និងបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រួមទាំងវិធីធ្វើយ៉ាងណាដើម្បីស្រូបយកភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា។


លោកអាន សីហាបន្តថា ការទៅសិក្សាស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មីនៅវៀតណាមនេះ ក៏ដើម្បីផ្តល់ឱកាសដល់ភ្នាក់ងារទេសចរណ៍យើងបានស្គាល់ និងបានយល់ដឹងអំពីសក្តានុពលនៃតំបន់ទេសចរណ៍ Ba Den នេះ ហើយយកមករៀបចំជាកញ្ចប់ទេសចរណ៍មួយទៀតសម្រាប់តំបន់ទេសចរណ៍ថ្មីនេះ។ ទន្ទឹមនោះដោយសារតែតំបន់ទេសចរណ៍ Ba Den ជាតំបន់ទេសចរណ៍ថ្មីរបស់វៀតណាម តែទទួលបានភ្ញៀវទេសចរណ៍ច្រើនគួរឲ្យកត់ម្គាល់នោះ វាក៏ជាឱកាសសម្រាប់ភ្នាក់ងារទេសចរយើងផងដែរក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍នៅកម្ពុជាដើម្បីទាក់ទាញអ្នកទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍ Ba Den ចាប់អារម្មណ៍នឹងសម្រេចចិត្តបន្តមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា។


លោកស្រី ត្រឹង ង្វៀន អគ្គនាយិការងក្រុមហ៊ុន Sun World Group បានឲ្យដឹងថា Ba Den ត្រូវបានគេឲ្យរហស្សនាមថា “ដំបូលផ្ទះនៅភាគខាងត្បូង” វាជាភ្នំដែលមានកម្ពស់ ៩៨៦ ម៉ែត្រហើយជាភ្នំដែលខ្ពស់ជាងគេនៅភាគខាងត្បូងប្រទេសវៀតណាម។ លោកស្រីថា វាជាតំបន់ទេសចរណ៍ថ្មីមួយដែលស្អាតបំផុត និងកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើងឲ្យមកកម្សាន្តនៅទីនេះ។

Oplus_0
Oplus_0

លោកស្រីបញ្ជាក់ថា នៅឆ្នាំ២០២០ តំបន់ទេសចរណ៍ភ្នំបាដែងនេះទទួលបានភ្ញៀវទេសចរណ៍ ២,៦ លាននាក់ ហើយមកដល់ឆ្នាំ២០២៣ កន្លងទៅនេះយើងទទួលបានភ្ញៀវទេសចររហូតដល់ជាង ៥ លាននាក់ ខណឆ្នាំ២០២៤ នេះយើងរំពឹងថាភ្ញៀវនឹងកើនដល់ ៧ លាននាក់ ក្នុងអត្រាកើនទ្បើង ៤០%។

Oplus_0

លោក អាន សីហា បានលើទ្បើងថា ចំពោះប្រតិភូភ្នាក់ងារកម្ពុជាទាំង៣៩នាក់ ទៅកាន់ទីនោះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាកាន់តែរឹងមាំថែមទៀត រវាងបុគ្គលិកភ្នាក់ងារទេសចរណ៍វៀតណាម និងកម្ពុជា ដើម្បីផ្លាស់ប្តូរសេវាកម្មភ្ញៀវទេសចរទៅវិញទៅមកជាមួយគ្នា សម្រាប់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ។ លោកថាតាមរយៈទស្សនកិច្ច២ថ្ងៃមួយយប់នេះ ភ្នាក់ងារទេសចរណយើងក៏ទទួលបាននូវបទពិសោធថ្មីៗអំពីរបៀបនៃការរៀបចំតំបន់ទេសចរណ៍ដែលធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តបានកាន់ច្រើន សំខាន់បទពិសោធក្នុងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ ៕

oplus_1024
oplus_1024
oplus_1024
oplus_2
oplus_1024
oplus_1024
oplus_1024
oplus_1024
oplus_2
oplus_2
oplus_1024
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0
Oplus_0

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed