(ភ្នំពេញ)÷យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការថយចុះ០,១៦ម៉ែត្រ។
ការថយកំពស់នេះបានធ្វើឱ្យកំពស់ទឹកកំពង់ចាមនៅសល់ ៩,៤៨ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានកើនកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើឱ្យកំពស់ទឹកឡើងដល់៦,៨៤ម៉ែត្រ ៕