Month: July 2024

នាយឧត្តមសេនីយ៍ ឈុំ សុជាត រំពឹងថា នឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ ក្នុងពេលដ៏ខ្លីខាងមុខនេះ 

ភ្នំពេញ÷នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ចាប់តាំងពីម្សិលមិញ រហូត ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បរិយាកាសនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច នាំឱ្យអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រ និងយោធិនពីរនាក់ ដែលបាត់ដំណឹងក្នុងរយៈពេល ១០ថ្ងៃមកនេះ ហើយថា កងកម្លាំងយោធានៅតែបន្តធ្វើសកម្មភាពរុករកយ៉ាងស្វាហាប់ទាំងថ្មើរជើង និងលើដែនអាកាស នៅតាមចំណុចដែលសង្ស័យ និងកន្លែងដែលមានតម្រុយខ្លះៗ សង្ឃឹមថា នឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្ររយ:ពេលដ៏ខ្លីខាងមុខនេះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា នៅថ្ងៃ ទី២២…

សល់តែ១៦ថ្ងៃទៀត ពិធីបើកការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” នឹងត្រូវបើកការដ្ឋានសាងសង់ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

សូមជម្រាបថា គម្រោង “ព្រែកជីកហ្វូណនតេជោ” លាត​សន្ធឹង​ប្រវែង ១៨០គីឡូម៉ែត្រ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោង “ព្រែកជីកហ្វូណនតេជោ” វិនិយោគក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ៥០ឆ្នាំ ដោយក្នុងនោះខ្មែរបោះទុនវិនិយោគ(៥១%) ច្រើនជាងអ្នកវិនិយោគទុនចិន(៤៩%)។ ដោយស្ថាបនាចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល…

ឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលបាត់ដំណឹងឈានចូលដល់ថ្ងៃទី ១០ហើយ

(ពោធិ៍សាត់) ៖កាលពីថ្ងៃទី ១២កក្កដាឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ។ មួយថ្ងៃក្រោយមកបេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេល វេលាអស់រយៈពេល ៩ ថ្ងៃហើយ ប៉ុន្តែមិនទាន់ឃើញមានតំរុយទីដៅណាមួយដែលអាចនាំឆ្ពោះទៅរកឃើញនោះទេ ។ ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ហើយនៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួង ការពារជាតិបានបញ្ជាក់ថា ការដែលប្រើរយៈពេលយូរក្នុងការស្វែងរកដោយសារអាកាសធាតុដែលមានភ្លៀងខ្លាំងនិងចុះអ័ព្ទខ្លាំងហើយងងឹតដែលធ្វើអោយមានការរំខានដល់ឧទ្ធម្ភាគចក្រ ដែលរុករកមើលពីលើ។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង…

សម្តេចធិបតី សង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាប

(ភ្នំពេញ) ៖សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក…

គ្រាប់មីនស្គររាប់សិបគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជាថៃ

(ខេត្តបាត់ដំបង) គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់សិបគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជាថៃនៅវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេះសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែល ៥០គ្រាប់ ។ ក្រោយចុះពិនិត្យឃើញដូច្នេះសមត្ថកិច្ចមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធជាបណ្តោះអាសន្នដើម្បីរងចាំជំនាញស៊ីម៉ាក់ទៅត្រួតពីនិត្យ និងប្រមូលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ៕

ក្រសួងមហាផ្ទៃ ស្នើសុំកិច្ចសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីចុះធ្វើការផ្សព្វផ្សាយអំពីបេសកកម្មរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបករណីរក្សាទុក ដឹងជញ្ជូន ជួញដូរសារធាតុញៀនចំនួន១០ដុំ ស្មើនិងទម្ងន់ ៩.៩៥៥ .៦៥ក្រាម

(សៀមរាប) ៖ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០ ២៤ វេលាម៉ោង១០:៣០នាទី កម្លាំងការិយា ល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពួកថ្មី ឃុំពួក…

ប្រជាពលរដ្ឋ ១៧នាក់ បន្ទាប់ពីដកផ្សិតម្យ៉ាងមកធ្វើម្ហូប ដឹកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ

ខេត្តរតនគិរី៖ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខា ភិបាលខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន ១៧នាក់ ត្រូវបានដឹកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាង មកធ្វើម្ហូបទទួលទាន។ លោកវេជ្ជបណ្ឌិតបន្តថា ក្នុងចំណោមអ្នកជំងឺសរុប១៧ នាក់(មានស្រី៤នាក់ក្មេង១នាក់)បានចូលមកមន្ទីរពេទ្យ ជាបន្តបន្ទាប់ចាប់ពីម៉ោង១ឆ្លងចូលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ដោយអាការរាគ ក្អួត…

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិ ដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ

«ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកស្រី ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ…

មន្រ្តី យោធាកាន់ AK47 ទៅគំរាមពលរដ្ឋ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ

(ភ្នំពេញ) ៖ បុរសម្នាក់ ដែលគេស្គាល់ថា មន្រ្តី យោធា បានទាញកាំភ្លើង ០១ដើម ម៉ាក AK47 ទៅគំរាមពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានបញ្ជូនទៅតុលាការ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួន យកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែង…

You missed