ខេត្តរតនគិរី៖ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខា ភិបាលខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន ១៧នាក់ ត្រូវបានដឹកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាង មកធ្វើម្ហូបទទួលទាន។

លោកវេជ្ជបណ្ឌិតបន្តថា ក្នុងចំណោមអ្នកជំងឺសរុប១៧ នាក់(មានស្រី៤នាក់ក្មេង១នាក់)បានចូលមកមន្ទីរពេទ្យ ជាបន្តបន្ទាប់ចាប់ពីម៉ោង១ឆ្លងចូលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ដោយអាការរាគ ក្អួត ចុក ពោះខ្លាំង។ ក្នុង ចំណោមអ្នកទាំង ១៧នេះ មានក្មេងម្នាក់បានរាគក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកទាំង ១៦ ដែលនៅសល់ ក្រោយបានទទួលការព្យាបាល ពួក គាត់មានអាការៈធូរស្រាលហើយ កំពុងពិនិត្យព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed