(ខេត្តបាត់ដំបង) គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់សិបគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជាថៃនៅវេលាម៉ោង ១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេះសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែល ៥០គ្រាប់ ។

ក្រោយចុះពិនិត្យឃើញដូច្នេះសមត្ថកិច្ចមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធជាបណ្តោះអាសន្នដើម្បីរងចាំជំនាញស៊ីម៉ាក់ទៅត្រួតពីនិត្យ និងប្រមូលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed