រដ្ឋបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យសមត្ថកិច្ច ធ្វើការគ្រប់គ្រងជនបរទេសឱ្យបានល្អ និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលកំពុងរស់នៅ និងធ្វើការ
េត្តកំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ សំដៅបង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។…
ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក
ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណង ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។ ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។ លោក…
រដ្ឋសភាបន្តសម័យប្រជុំលើកទី២ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន
(ភ្នំពេញ)៖គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា អនុម័ត លើរបៀបវារៈសំខាន់ៗ មួយចំនួន។ កិច្ចប្រជុំបានអនុម័តបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕ មក
លោក វ៉ាង វិនពីន៖ ចិននិងកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងប្រកបដោយផ្លែផ្កាបន្ថែមទៀត
(ភ្នំពេញ) ៖ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានតែង តាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធា រណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ លោក ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ លោក ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត…
សម្តេចធិបតី៖ បើទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម…
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណី Facebook មួយបង្ហោះព័ត៌មានចាស់ ដែលនាំឱ្យមានការយល់ច្រឡំ និងដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លាយ
សម្តេចតេជោ ហ៊ុន សែន៖ «សូមកុំរពឹស! មាន Facebook មួយឈ្មោះអរគុណសន្តិភាព ដែលមាន profile ជារូបខ្ញុំ បានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មា និងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយ បង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោម ប្រជាជនថាខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស។ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លាយ»៕
មន្ត្រីឧទ្យានុរក្សសហការជាមួយអង្គការ wwfបំផ្លាញអន្ទាក់ដែលព្រានដាក់ដើម្បីចាប់សត្វចំនួន១១៧ ខ្សែ
(មណ្ឌលគិរី) ៖មិនថារដូវវស្សាឬរដូវប្រាំងនោះទេក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីតែងតែធ្វើសកម្មភាព ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់បទ ល្មើសនៃការកាត់បំផ្លាញព្រៃឈើ,ជាពិសេសការទប់ ស្កាត់ឬដោះដ៊អន្ទាក់យកសត្វព្រៃ។ ជាក់ស្ដែង មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ណាមលៀនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយបុគ្គលិកអង្គការWWF និង សហគមន៍ត្រពាំងក្អើមបានចុះល្បាតទទួលបានលទ្ធផលដូចខាងក្រោម៖ ១-ក្រុមការងារបានរើជំរុំអាឈើមួយកន្លែងនិងដកហូតរណាយន្តម៉ាកស្ទីល០៧០ មួយគឿងនៅចំណុចដៃអូរតុងស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី។រណាយន្តនោះត្រូវបានយកមករក្សាទុកនៅស្នាក់ការណាំរ៉ាម។ ២-បានធ្វើការដោះអន្ទាក់ខ្សែគោបានចំនួន៤៨ ខ្សែនៅផ្លូវបំបែកត្រាំអាក់ ស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ៣-បានដោះអន្ទាក់ខ្សែគោបានចំនួន៦៩ ខ្សែនៅចំណុចផ្លូវត្រពាំងថ្មស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អន្ទាក់សរុប១១៧ខ្សែយកមករក្សាទុកនៅស្នាក់ការណាំរ៉ាម។…
នគរបាលបំបែកសំណុំរឿងឃាតកម្មរំលោភសម្លាប់ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ
(ព្រះសីហនុ)៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះបានទទួលពត៌មាន ករណីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្នុងអូរក្នុងចំការស្វាយនៅពីខាង ក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពី អគារស្នាក់ នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។ សាកសព្ទជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត ភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។ ក្រោយទទួលបានព័ត៌មានភ្លាម…